ពីរនាក់បានហើយ!
ថ្ងៃនេះខ្ញុំនិងភរិយាចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារកូវីដ.១៩។
គ្មានជម្រើសអ្វីឱយល្អជាងការចាក់វ៉ាក់សាំងគួបផ្សំជាមួយវិធានការសុខាភិបាល៣ការពារនិង៣កុំនោះទេ។
ខ្ញុំមានកម្លាំងការពារយ៉ាង
រឹងមាំនៅគ្រប់ទីកន្លែងតែពួកគាត់មិនអាច
ការពារខ្ញុំមិនឱយឆ្លងកូវីដ.១៩បានឡើយ។
ប្រពន្ធនិងកូនៗព្រមទាំងចៅៗរបស់ខ្ញុំក៍មិន
អាចការពារខ្ញុំបានដែរ។និយាយរួមគ្មាន
អ្នកណាអាចការពារខ្ញុំបានឡើយគឺមាន
តែរូបខ្ញុំខ្លួនឯងប៉ុណ្ណោះទើបអាចការពារ
ខ្លួនខ្ញុំបាន។
សូមបងប្អូនជនរួមជាតិអញ្ជើញទៅចាក់
វ៉ាក់សាំងឱយបានគ្រប់ៗគ្នាទាំងដូស
មូលដ្ឋានទាំងដូសជំរុញដើម្បីការពារខ្លួន
យើង គ្រួសារយើង ភូមិ ឃុំយើងនិងជាតិ
យើង៕