ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយទូកអូរប័រមួយគ្រឿងទើបនឹងទិញថ្មីៗ ត្រូវបានអគ្គិភ័យឆាបឆេះ ខណៈដែលគ្រួសារមួយ បានយកទៅជិះដើរលេងនៅទន្លេ តែបែរជាឆេះរបួសប្តីប្រពន្ធនិងកូនអាយុជាង១០ឆ្នាំ ចំណែកតៃកុងអូប័រម្នាក់ទៀត គ្មានរបួសនោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ២និង២០នាទី រសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នៅចំណុច មុខព្រះបរមរាជវាំង ក្បែរសណ្ឋាគារសុខា ក្នុងភូមិទី១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
តាមព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ២នាក់ ប្តីប្រពន្ធនិងកូនប្រុស ម្នាក់ ព្រមទាំងរួមដំណើរដោយតៃកុងអូរប័រម្នាក់ ។
តាមព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញប្តីប្រពន្ធនិងកូនតូចអាយុជាង១០ឆ្នាំ បានជិះរថយន្តម៉ាកហ្វ័ត ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខរដ្ឋ ២.៥២៩៨ មួយគ្រឿង សណ្តោងរ៉ឺម៉ក ដឹកអូរប័រមួយគ្រឿងធំ យកទៅទម្លាក់ចុះក្នុងទឹក ដើម្បីបើកសាកព្រោះទើបតែទិញ ដោយមានតៃកុងម្នាក់ជាអ្នកចាំបើក ខណៈដែលចាក់សោកាច់កុងតាក់បញ្ឆេះ មិនបាន១០នាទីផង ស្រាប់តែផ្ទុះចេញពីម៉ាស៊ីនលាន់កក្រើកដំបូលឆេះយ៉ាងសន្ធោសន្ធៅតែម្តង បណ្តាលឲ្យប្តីប្រពន្ធនិងកូនរងរបួសធ្ងន់ និងមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ដោយប្តីត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ចំណែកស្រ្តីជាប្រពន្ធនិងកូន ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យគន្ធបុប្ជា បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ទៅបាញ់ពន្លត់ ហើយជួយជះទឹកពន្លត់ និងមានរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បានចុះទៅអន្តរាគមន៍បាញ់ពន្លត់ អស់ទឹក១គ្រឿងផងដែរទើបរលត់ ៕








