ក្រុមហ៊ុនរថយន្ត Isuzu Cambodia បានចូលរួមដាំកូនកោងកាងចំនួន១ពាន់ដើមនៅខេត្ដកោះកុងជាមួយកំពូលតារាចំរៀងលោកព្រាប សុវត្ថិ លោកសាយ ក្នុងកម្មវីធី “Let’s Do It With Sai” ដោយមានការសហការពីខាងអភិបាលខេត្ត និង ស.ស.យ.ក ខេត្ដកោះកុង
ព័ត៌មានជាតិ
602

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន រថយន្ត អ៊ីស៊ូហ៊្សុ ខេមបូឌា (Isuzu Cambodia) បានចូលរូមការងារសង្គមទាក់ទងនឹងបរិស្ថាន ជាមួយកម្មវិធី Let’s Do it with Sai ដែលរួមគ្នាក្នុងការចូលរួមការដាំដើមកូនកោងកាងចំនួន ១,០០០ដើម នៅចំណុចមាត់ពាមក្រសោប ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានការសហការជាមួយគណៈអភិបាលខេត្ត មន្ទីរបរិស្ថាន និង សហព័ន្ធសហភាពយុវជនកម្ពុជា ខេត្តកោះកុង។ ក្នុងការងារសង្គមមួយនេះ ក៏មានការចូលរួមពីសំណាក់កំពូលតារាចម្រៀងប្រចាំប្រទេស គឺ លោក ព្រាបសុវត្ថិ ដែលជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនរថយន្ត Isuzu ប្រចាំនៅកម្ពុជា ព្រមជាមួយកូនកំលោះទាំង3រូបរបស់លោកផងដែរ។ កម្មវីធីនេះបានផ្ដូចផ្ដើមឡើងដោយ លោក សាយ ដែលមានការឧបត្ថមពីក្រុមហ៊ុន រថយន្ត អ៊ីស៊ូហ៊្សុ ខេមបូឌា (Isuzu Cambodia) ក្នុងគោលបំណងរួមគ្នាចូលរួមចំណែកការពារ បរិស្ថាន ក៏ដូចជាជួយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ នេះផងដែរ ដែលសំខាន់បំផុតនៃការដាំកោងកាង គឺជួយផ្តល់នូវជំរកត្រីពង ដ៏ល្អបំផុត ព្រោះថាព្រៃកោងកាងជាប្រភពធនធានធម្មជាតិជីវៈចំរុះ ដែលចិញ្ចឹមដល់សត្វសមុទ្រ មិនតែប៉ុណ្ណោះក៏ដូចជាទាក់ទាញភ្ញៀវទេសចរណ៍ចូលមកសហគមន៍ផងដែរ។

យើងឃើញថា ក្រុមហ៊ុនរថយន្ត អ៊ីស៊ូហ៊្សុ ខេមបូឌា (Isuzu Cambodia) តែងតែបានចូលរួមចំណែកក្នុងសកម្មភាពសង្គមជារឿយៗ ដែលជាការផ្សារភ្ជាប់ទៅនឹងសហគមន៍ ការលើកកំពស់សុខភាពប្រជាជន ការស្រឡាញ់សង្គមជាតិ មនុស្សជាតិ ការថែរក្សា និង ការការពារបរិស្ថានផងដែរ។ គួរបញ្ជាក់ផងដែរថា លោក សាយ គឺជាយុវជនដ៏គំរូមួយរូបដែលយុវវ័យជំនាន់នេះ ក៏ដូចជាជំនាន់ក្រោយទាំងអស់គួរយកជាគំរូ។ Let’s Do It With Sai ក្នុងកម្មវិធី ដាំកូនកោងកាង១ពាន់ដើមនេះ គឺ គិតគូរទៅដល់ប្រភពធនធានធម្មជាតិ ជីវៈចំរុះ ព្រមទាំងជាការជួយសម្រួលទៅដល់ជីវភាពរស់នៅរបស់បងប្អូនសហគមន៍ជាចម្បង។


Telegram