ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោកជំទាវ នាំយកទ័យទានគ្រឿងឧបភោគ បរិភោគ និងបច្ច័យ ទៅប្រគេនសម្តេចសង្ឃ ទេព វង្ស , សម្តេចសង្ឃ បួរ គ្រី និងព្រះសង្ឃ នៅវត្តកំសាន
ព័ត៌មានជាតិ
100

រាជធានីភ្នំពេញ ៖ កាលពីរសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងលោក ជំទាវ ស ចេង បាននាំទ័យទាន ដែលរួមមានទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យ ទៅប្រគេនជូន សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នៅវត្តឧណ្ណាលោម ។

ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ និងលោកជំទាវ បានប្រគេន ត្រីងៀត ចំនួន១០០គីឡូក្រាម , មី , ទឹកបរិសុទ្ធ , ភេសជ្ជៈ និងប្រគេនបច្ច័យ ចំនួន ១០០០ដុល្លារ ជូន សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស , ប្រគេនព្រះសង្ឃ៧អង្គ ក្នុងមួយអង្គ១០០ដុល្លារ និងលោកតាអាចារ្យ យាយជី តាជី ចំនួន២០ម៉ឺនរៀនផងដែរ ។

លុះនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះ លោកជំទាវ ស ចេង ប្រាក់ សុវណ្ណ ក៏បានបន្ត នាំយកទ័យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យប្រគេនជូន សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី បួរ គ្រី នៅវត្តបុទមវត្តី ស្ថិតក្នុងខណ្ឌចំការមន និងវត្តកំសាន ដែលមានទីតាំងក្នុងសង្កាត់ព្រែប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រួមមានដូចជា ត្រីងៀតចំនួន ៣០គីឡូក្រាម , មី , ទឹកបរិសុទ្ធ , ទឹកផ្លែឈើ និងភេសជ្ជៈផ្សេងៗទៀត រួមទាំងបច័យ ចំនួន ៥០០ដុល្លារក្នុង១វត្តៗផងដែរ ។

ជាមួយគ្នានោះឯក ឧត្តមអ៊ុង សួនរស្មី និងលោក សុវណ្ណ សុខា ព្រមទាំងភរិយា ក៏បានចូលរួមជាបច្ច័យនិងទ័យទានផងដែរ ៕

 



Telegram