លោក អ៊ី សុខឡេង ចុះសំណេះសំណាលជាមួយកម្លាំងប្រជាការពារ និងបុគ្គលិកសម្អាតអនាម័យ ក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ លោក អ៊ី សុខឡេង អភិបាល នៃគណ:អភិបាលក្រុងព្រះសីហនុ បានសំណេះសំណាលជាមួយកម្លាំងប្រជាការពារ និងបុគ្គលិកសម្អាតអនាម័យក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាល លោកប្រធានការិយាល័យពាក់ព័ន្ធនៃរដ្ឋបាលក្រុង ប្រធាន-អនុប្រធានប្រជាការពារ កម្លាំងប្រជាការពារ និងបុគ្គលិកអនាម័យក្រុងសរុបចំនួន ៥៥នាក់។
ដោយមើលឃើញពីការខិតខំប្រឹងប្រែងបំពេញការងារ លើការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងការសម្អាតអនាម័យបរិស្ថាន នៅតាមដងផ្លូវនានា ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុកន្លងមក លោកអភិបាលបានធ្វើការសំណេះសំណាល សួរសុខទុក្ខ ប្រកបដោយភាពស្និទ្ធស្នាលជាមួយគ្នា ហើយក្នុងនោះក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ ដោយម្នាក់ៗទទួលបាន ចំនួន ១ឈុត រួមមាន៖ អង្ករ ប្រេងឆា មីកំប៉ុង និងទឹកសុទ្ធ ផងដែរ ៕ សំណាង