សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការអរគុណចំពោះសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាសម្រាប់ការបកប្រែ និងបោះពុម្ពសៀវភៅដែលមានចំណងជើងថា «គូព្រេងមិនព្រាត់»។
នៅលើផេកផ្លូវការ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោបានសរសេរថា កន្លងមកខ្ញុំបានសរសេរសៀវភៅមួយ មានចំណងជើងថា (គូព្រេងមិនព្រាត់) ដែលបានបោះពុម្ពជា៣ ភាសា មានខ្មែរ អង់គ្លេស និងចិន។ សម្ដេចតេជោបន្តថា សម្រាប់ការបោះពុម្ពជាភាសារចិន គឺរ៉ាប់រងដោយ សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាទាំងការបកប្រែទាំងការបោះពុម្ព។ ជាការគួរឱ្យភ្ញាក់ផ្អើល និង សូមកោតសរសើរដែលសៀវភៅភាសារចិន ត្រូវបានដាក់លក់បាន ១ ៥០០ ច្បាប់ ក្នុងរយៈពេលដ៏ខ្លីដែលបានចំណូល ៧ ៥០០ ដុល្លារ ដែលក្នុងមួយច្បាប់តម្លៃ ៥ ដុល្លារ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏សូមអរគុណ លោក ពុង ឃាវសែ និងសមាគមដែលបានជួយចាត់ចែងលើការងារនេះ ហើយខ្ញុំនឹងប្រើថវិកានេះសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន៕ ប្រភព៖ ក្រសួងព័ត៌មាន