សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចុះផ្សព្វផ្សាយតាមសហគមន៍ អំពីវិធានការ ការពារជំងឺកូវីដ-១៩ទៅដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
ព័ត៌មានជាតិ
325

ខេត្តកំពង់ធំ ថ្ងៃទី២៦ ខែមករាឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ មន្រ្តីសាខារួមជាមួយមន្រ្តីអនុសាខា យុវជនកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អ្នកស្ម័គ្រចិត្ត បានចុះផ្សព្វផ្សាយតាមសហគមន៍ អំពីវិធានការ ការពារជំងឺកូវីដ-១៩ ទៅដល់ប្រជាពលរដ្ឋ ក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុបចំនួន ៧៤នាក់ នាក់ ស្រីចំនួន៥២នាក់ ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី ឡេង សុខឃីម ប្រធានការិយាល័យសុខភាព និងគ្រប់គ្រគ្រោះមហន្តរាយបានបង្ហាញពី គោលបំណងក្នុងការផ្សព្វផ្សាយនេះគឺដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹង និងក្រើនរំលឹកនូវវិធានការសំខាន់ទាំង៣គឺ ៣ការពារ ៣កុំ ២ចូលរួម ដែលជាការចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាល និងសហគមន៍ដើម្បីជៀសផុតអំពីជំងឺដ៍កាចសាហាវនេះ និងផ្សារភ្ជាប់អំពី÷ វិធីលាងដៃនិងសាប៊ូ ការទុកដាក់ទឹកផឹកឱ្យមានសុវត្តិភាពតាមគ្រួសារ វិធានការការពារជំងឺគ្រុនឈាមនិងគ្រុនឈីក ការកាត់បន្ថយអំពីគ្រោះថ្នាក់ចរាចរណ៍ សុខភាពមាតា ទារក និងកុមារផងដែរ ។

ចុងក្រោយមន្រ្តីសាខាបានធ្វើការផ្សព្វផ្សាយបន្ថែមអំពី ៖ វិធានការការពារជំងឺកូវីដ-១៩ វិធានការការពារជំងឺគ្រុនឈាម និងគ្រុនឈីកដល់បងប្អូនប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីការឆ្លងជំងឺផ្សេងៗ។សូមឪពុកម្ដាយទាំងអស់កូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀន គោរពនូវច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់គ្នា និងពិសេសត្រូវចូលរួមរក្សាអនាម័យនៅ បីកំបីការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕


Telegram