រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា អំពាវនាវឱ្យពង្រឹងការអនុវត្តនូវវិធានការ៣កុំនិង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន និងជំរុញការចាក់វ៉ាក់សាំងដូសមូលដ្ឋាននិងដូសជំរុញ ដើម្បីបង្កើនការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩ និងវីរុសប្រភេទអូមីក្រុងដែលកំពុងមានការកើនឡើង ។
តាមរយៈសារសំឡេងពិសេសជូនជនរួមជាតិ នៅយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២២ សម្តេចតេជោ បានមានប្រសាសន៍ថា សភាពការ ណ៍បច្ចុប្បន្នរបស់កម្ពុជា ទាក់ ទងជាមួយនឹងជំងឺកូវីដ១៩ បាននិងកំពុងកើនឡើងជារៀងរាល់ថ្ងៃ ខណៈដែលថ្ងៃ នេះចំនួនឆ្លងឡើងដល់លើស២០០ករណី។
សម្តេចតេជោបន្តថា ជំងឺកូវីដ១៩ បន្ទាប់ពីការធ្លាក់ចុះនៅមួយខ្ទង់ ឡើងដល់២ខ្ទង់ ឡើងដល់៣ខ្ទង់ គឺកើនលើសពី១០០ ទៅជាង២០០ ដែលស្ថានភាពបែបនេះតម្រូវឱ្យមានវិធានការជាបន្ទាន់បន្ថែមទៅលើវិធានការដែលមានរួច មកហើយ ។
សម្តេចតេជោ បានបន្តទៀតថា បន្ទាប់ពីចូលឆ្នាំចិនឬវៀត ណាមរួចហើយ សម្តេចសង្កេតឃើញថា ទាំងនៅកម្ពុជា នៅព្រះរាជាណាចក្រថៃ និងនៅសាធារណរដ្ឋសង្គមនិយមវៀតណាមក៏ដូចជានៅក្នុងបណ្តាប្រទេសអាស៊ានដទៃទៀតគឺសុទ្ធមាន ការកើនឡើងនៃជំងឺកូវីដ១៩ ។
សម្តេចតេជោបានបញ្ជាក់ថា ទោះបីជាមេរោគបច្ចុប្បន្ននៅកម្ពុជាពុំមានករណីកូវីដដែលតានិងអាល់ហ្វា ដែលជាជំងឺដ៏កាចសាហាវនិងបានឆក់យក ជីវិតរបស់ប្រជាជននោះក៏ដោ យចុះ ប៉ុន្តែការជំនួសដោយ ជំងឺអូមីក្រុង ប្រសិនបើការឆ្លងនេះនៅតែកើនឡើងខ្ពស់វានឹងនាំទៅដល់គ្រោះថ្នាក់ដែលអាចសាយភាយចេញពីរាជ ធានីភ្នំពេញ ទៅកាន់បណ្តាខេត្ត ។
សម្តេចតេជោ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កាត់បន្ថយការជួបជុំផឹកស៊ីកម្សាន្តសប្បាយដើម្បីធានានូវការរក្សាគម្លាតសុវត្ថិភាព និងអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ពង្រឹងនូវស្ថានភាពទាំងឡាយនៅតាមទីកន្លែងដែលមានការបើកឱ្យធ្វើអាជីវកម្ម ដូចជា រង្គសាល ឬពិធីជួបជុំនានា ការរៀបអាពាហ៍ពិពាហ៍ ខាងសាសនាជាដើម គួរត្រូវបានកម្រិតធ្វើឱ្យកាន់តែតិច ដើម្បីទប់ស្កាត់នូវមហន្តរាយដែលអាចកើតមានជាយថាហេតុ ។ សំឡេង « ខ្ញុំព្រះករុណាខ្ញុំអំពាវនាវម្តងហើយម្តងទៀតសូមឱ្យគ្រប់កន្លែងទាំងអស់ត្រួតពិនិត្យនូវបញ្ហាការអនុវត្ត ៣កុំនិង៣ការពារ សំខាន់ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាការពាក់ម៉ាស់ ការលាងដៃនិងការរក្សាគម្លាត ហើយចៀស វាងនូវការជួបជុំណាដែលមានចរិកជាការឆ្លង ហើយនេះជាស្ថានភាពថ្មីដែលយើងត្រូវមានការប្រុងប្រយ័ត្ន យើងបានទទួលជោគជ័យច្រើនហើយ យើងមិនត្រូវឱ្យជោគ ជ័យរបស់យើងធ្លាក់ទៅក្នុងស្ថានភាពនៃបរាជ័យនោះទេ ។ ជាមួយគ្នានេះខ្ញុំព្រះករុណាខ្ញុំក៏សូមអំពាវនាវឱ្យបងប្អូនជនរួមជាតិទៅទទួលយកវ៉ាក់ សាំងដូសទី៣ ឱ្យបានគ្រប់ៗគ្នា។ ករណីវ៉ាក់សាំងគឺជាយុទ្ធសាស្រ្តគន្លឹះ ដើម្បីការពារជីវិតរបស់បងប្អូន បើទោះបីជាជំងឺវាឆ្លង ក៏ប៉ុន្តែដោយសារយើងមានវ៉ាក់សាំងភាពសុំានៅក្នុងខ្លួនរបស់យើងវាអាចកាត់ បន្ថយនូវអត្រានៃការស្លាប់ឬអត្រានៃការឈឺធ្ងន់ ស្ថានភាពនេះតម្រូវឱ្យយើងធ្វើដំណើរដោយជើងទាំង២ ជើងម្ខាងគឺវិធានការការពារតាមរយៈ៣កុំនិង៣ការពារ និងជើងម្ខាងទៀតគឺការចាក់វ៉ាក់សាំង។ អ្នកដែលមិនទាន់បានចាក់គឺត្រូវចាក់ដូសមូលដ្ឋាន អ្នកដែលបានចាក់ដូសមូលដ្ឋាន២ដូស រួចហើយត្រូវទទួលយកដូសទី ៣ជាបន្ទាន់។ សូមឱ្យក្រសួង សុខាភិបាលនិងស្ថាប័នពាក់ ព័ន្ធនិងអាជ្ញាធរថ្នាក់ក្រោមជាតិ ខេត្ត ស្រុក ក៏ដូចជាក្រុមប្រឹក្សាឃុំ សង្កាត់និងភូមិ ក៏ដូចជាប្រជាពលរដ្ឋរបស់យើងយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀស វាងនូវមហន្តរាយសម្រាប់ប្រទេសរបស់យើង » ៕