ក្រសួងព័ត៌មាន សហការជាមួយអង្គការជំនួយផ្នែកច្បាប់កម្ពុជា គ្រោងរៀបចំបណ្តុះបណ្តាលច្បាប់ស្តីពីរបបសារព័ត៌មាន និងច្បាប់ដទៃ ទៀតដល់អ្នកសារព័ត៌មាន
ព័ត៌មានជាតិ
69

ក្រសួងព័ត៌មាន បានសហការជាមួយអង្គការជំនួយផ្នែកច្បាប់កម្ពុជា គ្រោងរៀបចំបើកវគ្គបណ្តុះបណ្តាលច្បាប់ ស្តីពីរបបសារព័ត៌មាន និងច្បាប់ដទៃទៀត ដល់អ្នក សារព័ត៌មាន ដើម្បីចូលរួមលើកកម្ពស់ការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន ប្រកប ដោយក្រមសីលធម៌ វិជ្ជាជីវៈ ស្របតាមច្បាប់ និងបទដ្ឋានគតិយុត្ត។ 


កិច្ចប្រជុំនេះ បានធ្វើឡើងកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ នាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងក្រសួងព័ត៌មាន។ 

លោក ស៊ឹង ម៉ុនវិចិត្រ ប្រធានគម្រោងអង្គការជំនួយផ្នែកច្បាប់កម្ពុជា បានជម្រាបជូនថា អង្គការរបស់លោក គឺជាអង្គការក្រៅរដ្ឋាភិបាល ដែលផ្តោតយកចិត្តទុកដាក់ដល់ជនក្រីក្រ លើសេវាកម្មច្បាប់ ។ កន្លងមក គឺបានជួយសេវាកម្មច្បាប់ដល់ស្ត្រី កុមារ និងអ្នកសារព័ត៌មាននៅកម្ពុជា តាំងពីឆ្នាំ២០១៩ ។ អង្គការនេះ ក៏បានចូលរួមលើកកម្ពស់ការផ្សព្វផ្សាយរបស់អ្នកសារ ព័ត៌មាន ប្រកបដោយក្រម សីលធម៌វិជ្ជាជីវៈ ស្របតាមច្បាប់ និងបទដ្ឋានគតិយុត្ត។ 

លោកប្រធានគម្រោង ក៏បានធ្វើរបាយការណ៍អំពីលទ្ធផលនៃសកម្មភាព ដែលបានអនុវត្តកន្លងមក និងផែនការសកម្មភាព សម្រាប់គម្រោងបន្តបន្ទាប់ទៀត ។ 

លោកប្រធានគម្រោង បានសំណូម ពរដល់ក្រសួងព័ត៌មាន ក្នុងការអនុញ្ញាតដល់អង្គការ ដើម្បីអាចចូលរួមក្នុងកម្មវិធីនានាទាក់ទងនឹងអ្នកសារព័ត៌ មាន និងស្នើសុំកិច្ចសម្រប សម្រួល និងសហការអនុវត្តគម្រោង របស់អង្គការនៅតាមបណ្តាខេត្ត ជាមួយនឹងមន្ទីរព័ត៌មាន ។ 

លោក ស៊ឹង ម៉ុនវិចិត្រ បានឱ្យដឹងថា អង្គការជំនួយផ្នែកច្បាប់កម្ពុជា គឺជាអង្គភាពដែលបំពេញតួនាទីក្នុងការផ្តល់ប្រឹក្សា និងជំនួយផ្នែកច្បាប់ដល់អ្នកសារព័ត៌ មាន ហើយតាមរយៈលិខិត ស្នើសុំមកក្រសួងព័ត៌មាន ដើម្បីស្នើសុំកិច្ចសម្រប សម្រួលលើការអនុវត្តគម្រោង បណ្តុះបណ្តាលច្បាប់ស្តីពីរបបសារព័ត៌មាន និងច្បាប់ដទៃ ទៀតដល់អ្នកសារព័ត៌មាន និងអនុវត្តតាមគោលការណ៍ណែនាំរបស់ ឯកឧត្តម រដ្ឋមន្ត្រី និងគណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន ។ 

ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការនីតិកម្មនៃក្រសួងព័ត៌មាន បានពិភាក្សាលម្អិតលើចំណុចសំខាន់ៗមួយចំនួន ក្នុងគម្រោងបណ្តុះ បណ្តាលដល់អ្នកសារព័ត៌មាន ហើយគណៈកម្មាធិការនីតិកម្ម នឹងពិនិត្យឱ្យមានភាពសម ស្របទៅនឹងច្បាប់ និងគោល ការណ៍ក្នុងវិស័យព័ត៌មាន ។

 ឯកឧត្តម បានសង្កត់ធ្ងន់ថា កម្ពុជាកំពុងគោរពយ៉ាងពេញ លេញនូវសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ និងសេរីភាពនៃការបញ្ចេញមតិ ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហ ប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញា និងអនុសញ្ញាទាំងអស់ដែលទាក់ទង នឹងសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិកុមារ។ 

ឯកឧត្តម បានបញ្ជាក់ថា ក្រសួងព័ត៌មាន ក្រោមការ ដឹកនាំរបស់ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ តែងយកចិត្តទុកដាក់ និងជួយសម្រប សម្រួលបណ្តុះបណ្តាល ផ្សព្វផ្សាយដល់អ្នកសារព័ត៌ មាន ដើម្បីអាចធានាបានការអនុវត្តសិទ្ធិសេរីភាព បញ្ចេញ មតិនៅកម្ពុជា ប្រកបដោយប្រសិទ្ធិភាព និងស្របតាមច្បាប់ជាធរមាន ។ 

ឯកឧត្តម ក៏បានគាំទ្រចំពោះរបាយការ ណ៍របស់អង្គការ និងបានផ្តល់មតិណែនាំបន្ថែម សម្រាប់បន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការ រៀបចំគម្រោងបណ្តុះបណ្តាល អំពីច្បាប់ស្តីពីរបបសារព័ត៌ មាន និងច្បាប់ដទៃទៀត ដល់អ្នកសារព័ត៌មានកម្ពុជា ៕ ប្រភព៖ ក្រសួងព័ត៌មាន  


Telegram