វិទ្យាស្ថានអន្តរជាតិ អាយឃី រៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រ ជូនសិស្ស-និស្សិត និងសហគ្រិន ដែលបានបញ្ចប់វគ្គសិក្សា វិទ្យាសាស្រ្តនយោបាយសេដ្ឋកិច្ចពាណិជ្ជកម្ម ទាំង៤ជំនាន់
ព័ត៌មានជាតិ
272

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ វិទ្យាស្ថានអន្តរជាតិ អាយឃី បានរៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រ ជូនសិស្ស-និស្សិត និងសហគ្រិន ដែលបានបញ្ចប់វគ្គសិក្សា វិទ្យាសាស្រ្តនយោបាយសេដ្ឋកិច្ចពាណិជ្ជកម្ម ទាំង៤ជំនាន់។

ពិធីនេះដែរ បានធ្វើឡើង ក្រោមអធិបតីភាព លោកគ្រូ ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ អាយឃី លោកគ្រូ អ្នកគ្រូ និងបណ្តាសិស្ស-និស្សិត និងសហគ្រិន ជាច្រើននាក់ផងដែរ ។

ក្នុងកម្មវិធីនេះដែរ លោកអគ្គនាយកទ្យាស្ថានអន្តរជាតិ អាយឃី ក៏បានផ្ដាំផ្ញើ និងជូនពរសម្រាប់សិស្សទាំងអស់ ត្រូវយកមេរៀនដែលបានសិក្សារៀនសូត្រ ជាមួយលោកគ្រូ ទៅប្រើប្រាស់ឲ្យត្រូវផ្លូវ ដើម្បីជាប្រយោជន៍ របស់ខ្លួន និងសង្គមជាតិទាំងមូល ៕


Telegram