អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមប្រកាសបដិសេធទាំងស្រុង ចំពោះ Group ទទក-TVK2 និងមិនទទួលខុសត្រូវរាល់ការផ្សព្វផ្សាយ ព័ត៌មាន ទាំងអស់នៅក្នុង Group នេះឡើយ និងសូមស្នើដល់សមត្ថកិច្ចជំនាញមេត្តាចាត់វិធានការ
ព័ត៌មានជាតិ
237

រាជធានីភ្នំពេញ៖ កន្លងមក អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាសង្កេតឃើញថា៖ មានបុគ្គល ឬ ក្រុមមួយ បានលួចបង្កើត Group ទទក-TVK2 ដោយប្រើប្រាស់ឡូហ្គោ ទទក ហើយ ផ្សព្វផ្សាយដំណឹងមិនពិត មានលក្ខណៈញុះញុង ធ្វើឱ្យសាធារណជនភ័ន្តច្រឡំថាជាការផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។

អាស្រ័យហេតុនេះ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមប្រកាសបដិសេធ ទាំងស្រុងចំពោះ Group ទទក-TVK2 និងមិនទទួលខុសត្រូវរាល់ការផ្សព្វផ្សាយ ព័ត៌មាន ទាំងអស់នៅក្នុង Group នេះឡើយ ។

អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា សូមស្នើដល់សមត្ថកិច្ចជំនាញមេត្តាចាត់វិធានការ បិទ Group ទទក-TVK2 នេះ ៕


Telegram