ខេត្តក្រចេះ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្ដម ឯកឧត្តម ម៉ិកាមិ ម៉ាសាហ៊ីរ៉ូ (H.E Mr. MIKAMI Masahiro) ឯកអគ្គរាជទូតនៃប្រទេសជប៉ុន ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើ ប្រាស់ជាផ្លូវការ ស្ពានចំនួន៧កន្លែង នៃគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹកជំនន់ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅភូមិ២ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបាន ឱ្យដឹងថា គម្រោងសាងសង់ស្ពានទាំង ៧កន្លែង នៃគម្រោងសាងសង់ស្ពានឡើងវិញ បន្ទាន់ នៅតំបន់ ប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តព្រៃវែង ដែល ស្ពានមានប្រវែងសរុប៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣៤២៤ម៉ែត្រ សរុប ទាំងស្ពាន និងផ្លូវមានប្រវែង ៤ ០៩៤ ម៉ែត្រ ក្នុងនោះ ស្ពានចំនួន៥កន្លែង ស្ថិតនៅក្នុង ខេត្ត ក្រចេះ តាមបណ្ដោយផ្លូវជាតិលេខ៧៣ រួមមាន ស្ពានព្រែកសណ្តាន់ ប្រវែង ៣៥ម៉ែត្រ, ស្ពា នព្រែកឬស្សី ប្រវែង ៦២ម៉ែត្រ ស្ពាន អន្លង់ឃ្លេ ប្រវែង ៤៨ម៉ែត្រ ស្ពានព្រែកឆ្លូង ប្រវែង ១៤០ម៉ែត្រ និងស្ពានពាមទេរ ប្រវែង ១៧៥ម៉ែត្រ។ ឯស្ពានចំនួន២កន្លែង ស្ថិតនៅក្នុងខេត្ត ព្រៃវែង តាមបណ្ដោយផ្លូវជាតិលេខ១១ រួមមាន ស្ពានបាបោងលេខ១ ប្រវែង ១០៥ម៉ែត្រ និង ស្ពានបាបោងលេខ២ ប្រវែង ១០៥ម៉ែត្រ។
ឯកឧត្ដមទេសរដ្ឋមន្រ្ដីបន្ដថា គម្រោងខាង លើនេះ បានស្ថាបនាច្រាំងការពារការហូរច្រោះនៃទឹកជំនន់ និងត្រូវបានស្ថាបនាជាប្រភេទស្ពាន បេតុង ក្រាលកៅស៊ូAC កម្រាស់ ១០សង់ទីម៉ែត្រ ដែលក្នុងនោះ ស្ពានចំនួន ២កន្លែង គឹស្ពានពាមទេរ និងស្ពានព្រែកឆ្លូង មានប្រវែងទទឹងសរុប ១១,៣ម៉ែត្រ គន្លងផ្លូវសម្រាប់ រថយន្តមាន ២គន្លង ទទឹង ៣,៥០ម៉ែត្រ ចន្លោះសុវត្ថិភាពមាន ២គន្លង ទទឹង ០,៦០ម៉ែត្រ ផ្លូវថ្មើរ ជើងមាន ២គន្លង ទទឹង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង ០,៥៥ម៉ែត្រ។ ដោយឡែក ស្ពានចំនួន ៥ទៀត គឺស្ពាន បាបោងលេខ១ ស្ពានបាបោងលេខ២ ស្ពានព្រែកសណ្ដាន់ ស្ពានព្រែកឬស្សី និងស្ពាន អន្លង់ឃ្លេ មានប្រវែងទទឹងសរុប ១០,៩ម៉ែត្រ គន្លងផ្លូវសម្រាប់រថយន្តមាន ២គន្លង ទទឹង ៣,៥០ម៉ែត្រ ចន្លោះសុវត្ថិភាពមាន ២គន្លង ទទឹង ១,៥០ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង ០,៤៥ម៉ែត្រ។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងបន្តទៀតថា គម្រោងសាងសង់ស្ពានទាំង៧ កន្លែង ដែលស្ថិតនៅទីតាំងភូមិសាស្ត្រនៃខេត្តទាំងពីរ គឺជាហិរញ្ញប្បទានឥតសំណង ពី រដ្ឋាភិបាល នៃប្រទេសជប៉ុន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់កាលពី អំឡុងខែ មិថុនា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០២០ ប្រើប្រាស់ រយៈ ពេលសាងសង់ចំនួន២៩ខែ សាងសង់ដោយក្រុមហ៊ុន Hazama Ando Corporation និង ត្រួត ពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស CTI Engineering International Co., Ltd. បានចំណាយថវិកាអស់ប្រមាណ ៣៥លានដុល្លារអាមេរិក។
ឯកឧត្ដម ទេសរដ្ឋមន្រ្ដីបានបន្ថែមថា ការសាង សង់ឡើងវិញនូវស្ពានទាំង៧កន្លែងនេះ គឺដើម្បីឆ្លើយតប ទៅនឹងឥទ្ធិពលនៃគ្រោះ មហន្តរាយ ទឹកជំនន់ ដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំនៅ ក្នុង អំឡុងរដូវវស្សា ដែលបានបំផ្លាញ យ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន និងបង្កផល លំបាកផ្សេងៗដល់ការធ្វើចរាចរណ៍ ឆ្លងកាត់ភូមិសាស្ត្រនៃខេត្តទាំងពីរ នាពេលបច្ចុប្បន្ន ស្ពាន ទាំង៧កន្លែងនេះ បានក្លាយជាផ្នែកមួយនៃការតភ្ជាប់ និងគាំទ្រដល់ខ្សែផ្លូវជាតិចំនួនពីរ គឺផ្លូវ ជាតិលេខ៧៣ (ខេត្តក្រចេះ) និងផ្លូវជាតិ លេខ១១ (ខេត្តព្រៃវែង) ដែលជាខ្សែផ្លូវមានភាព មមាញឹកខ្លាំងសម្រាប់ការធ្វើចរាចរណ៍ដឹកជញ្ជូន គ្រប់ប្រភេទ និងជាខ្សែផ្លូវតភ្ជាប់របៀង សេដ្ឋ កិច្ច កណ្តាល និងរបៀងសេដ្ឋកិច្ចខាងត្បូង។
ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាល ជ្រៅតាម រយៈ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ជូនចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ឥណទាន សម្បទាន ហិរញ្ញប្បទាន ឥតសំណង សម្រាប់ជួយដល់កម្ពុជាទាំងផ្នែករឹងនិងផ្នែកទន់ ដែលរួមមានដូចជា ការកសាង និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន និងកំពង់ផែ ការផ្តល់ជំនួយបច្ចេកទេស ជាបន្ត បន្ទាប់លើគម្រោងសិក្សាសមិទ្ធិលទ្ធភាព ការរៀបចំផែនការម និងការបណ្តុះបណ្តាលធនធាន មនុស្សជាដើម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅ កម្ពុជាឱ្យកាន់តែថយចុះបន្ថែមទៀត៕ ប្រភព៖ AKP