លោកគីម ហ៊ាង សុំទោស ចំពោះ ការអត្ថាធិប្បាយប៉ះពាល់ដល់ ការអភិរក្សនិងអភិវឌ្ឍ នៅខេត្ត សៀមរាប
ព័ត៌មានជាតិ
209

រាជធានីភ្នំពេញ ៖ លោកកគីម ហ៊ាង ប្រធានក្រុមហ៊ុន KW Khmer Real Estate បានធ្វេី លិខិតសូមទោសជាសាធារណៈ ដូចខាងក្រោម ៖ 

លិខិតសូមទោសជាសាធារណៈ

ខ្ញុំបាទឈ្មោះ គីម ហ៊ាង ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ២៤ សីហា ១៩៨០ ជាវាគ្មិនម្នាក់ នៅក្នុងសិក្ខាសាលាអចលនទ្រព្យ ឆ្នាំ២០២២ ស្តីអំពី អនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាប ក្រោយជំងឺរាតត្បាតកូវីដ-១៩ ធូរស្រាល កាលពីថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ អង្គរផារ៉ាឌី ក្រុងសៀមរាប ខេត្តសៀមរាប។

នៅក្នុងបទបង្ហាញ និងការវិភាគរបស់ខ្ញុំបាទ មានរយៈពេលជាង ២ម៉ោង ខ្ញុំបាទបានបកស្រាយពីចំណុចខ្សោយ ចំណុចខ្លាំង ឱកាស ព្រមទាំងការគំរាមកំហែង ដល់ការវិនិយោគ និងអភិឌ្ឍន៍វិស័យអចលនទ្រព្យ នៅខេត្តសៀមរាប ហើយការបកស្រាយរបស់ខ្ញុំបាទពិតជាមានការប៉ះពាល់ដល់វប្បធម៌ជាតិ ដែលជាកំហុសដ៏ធំមួយ ដែលខ្ញុំបាទបានបង្កើតឡើងដោយអចេតនា។

ខ្ញុំបាទសូមលំឱនកាយ លើកដៃម្រាមដប់ ដើម្បីសូមទោសជាសាធារណៈ ដល់ប្រជាជនកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសដល់ថ្នាក់ដឹកនាំប្រទេស ចំពោះកំហុស ដែលខ្ញុំបាទបានបង្កើតឡើងកាលពីថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីរួមខេត្តសៀមរាប៕

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ២០២២

ពីខ្ញុំបាទ គីម ហ៊ាង 


Telegram