សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យមានកិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធី សម្រាប់បញ្ហារុស្ស៉ី និងអ៊ុយក្រែន
សម្តេចតេជោ ហ៊ុន សែន ៖ «ខ្ញុំសូមអំពាវនាវឱ្យមានកិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធី សម្រាប់បញ្ហារុស្ស៉ី និងអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបានប្រកាសចេញនូវប្រតិបត្តិការយោធាទៅកាន់តំបន់ ដុនបាស (Donbass) ភាគខាងកើតប្រទេសអ៊ុយក្រែន។
នោះជាការធម្មតាទេ ទោះបីជាយើងជាប្រទេសតូចហើយយើងនៅឆ្ងាយក៏ដោយ ក៏ប៉ុន្តែបញ្ហាអន្តរជាតិលេចឡើងធំៗបែបនេះ ក្នុងនាមមេដឹកនាំតែងតែមានការពិភាក្សាគ្នា។
ខ្ញុំ និងឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានពិភាក្សាគ្នា ដោយស្ងាត់ស្ងៀមចំពោះបញ្ហារុស្ស៉ី និងអ៊ុយក្រែន ហើយយើងចង់ឃើញដំណោះស្រាយដោយសន្តិវិធី»៕ ប្រភព៖ AKP