យុទ្ធនាការ “តោះជិះ” នេះ ត្រូវបានប្រារព្ធធ្វើឡើងក្នុងរយះពេល ០២ថ្ងៃ គឺថ្ងៃទី១៩ និង២០ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានវត្តមានចូលរួមពី យុវជនស្មគ្រចិត្តកាយរីទ្ធិ កាកបាទក្រហម នៃវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំ និងការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមកពីរដ្ឋបាលរាជធានីភ្នំពេញ។
យុទ្ធនាការនេះ បានទទួលការគាំទ្រពេញលេញពី រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ព្រមទាំងទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Isuzu, ក្រុមហ៊ុន Cintri, និងក្រុមហ៊ុន cocacola ។
សូមជម្រាបផងដែរថា យុទ្ធនាការ “តោះជិះ” គឺជានេះគំនិតផ្តួចផ្តើមនិងជាឆន្ទៈយុវជន ដែលមានគោលបំណងបំផុសជម្រុញវិស័យរថយន្តក្រុងដឹកជញ្ជូនសាធារណៈរាជធានីភ្នំពេញ(ប្រើប្រាស់ និងថែរក្សារថយន្តក្រុង) និងបំផុសអោយបងប្អូនប្រជាពលរដ្ឋយល់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្តក្រុង ព្រមទាំងបំផុសអោយមានការផ្សព្វផ្សាយ ទៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈអោយងាកមកប្រើប្រាស់សេវារថយន្តក្រុងក្នុងរាជធានីភ្នំពេញ។