ប្រទេសថៃ ៖ យោងតាមសារព័ត៌មានរបស់ប្រទេសថៃ Ch3plus បានឲ្យដឹងថា តារាសម្តែង ថៃល្បីឈ្មោះមួយរូប គឺកញ្ញា Nida Patcharaveerapong បានធ្លាក់ពីលើទូក លិចបាត់ចូលទៅក្នុងទន្លេចៅ ប្រា យ៉ា តាំងពីពាក់កណ្តាលយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកទល់ពេលនេះ នៅមិនទាន់រកឃើញនៅឡើយ នៅ កំពង់ ផែ Phibun Songkhram និង ក្បែរ ស្ពាន Rama VII ។
សារព័ត៌មានដដែលនេះ បានបន្តថា កញ្ញា Nida Patcharaveerapong បានជួបគ្រោះថ្នាក់ធ្លាក់ចូលទៅក្នុងទឹកទន្លេនេះ តាំងពី ម៉ោង ១០ យប់មកម៉្លេះ ខណៈនាងនិង មិត្ត ភ័ក្តិ មួយ ក្រុម បាន ជិះទូក ក្តោង លឿន តាម ដង ទន្លេ ចៅ ប្រា យ៉ា ក្បែរ ស្ពាន រ៉ា ម៉ា ទី ៧ និង ផែ ផៃ ប៊ុល ស ង្ក្រា ម ហើយនាង អង្គុយ នៅ ខាងក្រោយ ទូក។
បន្ទាប់ពីកើតហេតុភ្លាមៗ មិត្ត ភ័ក្តិរបស់នាង បាន ជិះទូក តាម រកដែរ តែ រក មិនឃើញ នោះ ទេ រហូតទាល់តែអស់សមត្ថភាពក្នុងការតាមរក ក៏ ជូនដំណឹង ដល់ បុគ្គលិក និង មិត្ត ភក្តិ មួយ ក្រុមទៀត ឲ្យ ជួយ ស្វែងរក។
ប្រជាពលរដ្ឋម្នាក់ នៅទីតាំងកើតហេតុ ដែលបានឃើញហេតុការណ៍បានឲ្យដឹងថា ដំបូងឡើយនៅ ម៉ោង ១១ យប់ ខ្លួនកំពុង លេង ហ្គេ ម នៅ មាត់ទឹក ហើយក៏ឃើញ ទូក ល្បឿន លឿន នោះ កំពុង លេង នៅ ជិត កន្លែងខ្លួន បន្ទាប់មកស្រាប់តែលឺគេស្រែកថា Mo បាន បាត់ ខ្លួន Mo បាន ធ្លាក់ ទៅ ក្នុង ទឹក ទៅហើយ ខណៈ ទូក បាន បោកបក់ នៅ កំពង់ ផែ Phibun Songkhram និង ក្បែរ ស្ពាន Rama VII មុន ពេល អ្នក ជួយ សង្គ្រោះ មកដល់។
ទោះបីជាយ៉ាងណា បន្ទាប់ ពី រុករក ក្នុង ទន្លេតាំងពី យប់ កណ្តាល អធ្រា ត្រ រហូត ដល់ ម៉ោង ជាង ៧ ព្រឹក ថ្ងៃ ទី ២៥ ខែកុម្ភៈ នេះ សមត្ថកិច្ច ថៃ បាន ផ្អាក ការ រុករកសិន ដើម្បី ប្រជុំ ផែនការ ថ្មី ដោយសារ តែ តំបន់ កើតហេតុ គឺ មាន ទូក ចរាចរណ៍ ច្រើន នា ពេល ព្រឹក ពិបាក ក្នុង ការ រុករក តាម បទ ពិសោធន៍ បើសិនជាស្លាប់មែន គេ នឹង អាច ជួប សពនៅថ្ងៃ ត្រង់ ពោលគឺ ១២ ម៉ោង ក្រោយ កើតហេតុ ខណៈដែលរហូតមកទល់ពេលនេះ មិនទាន់មានការ ឆ្លើយ តប ណាមួយ ពី អ្នក រួម ដំណើរ ៥ នាក់ និង អ្នក បើក ទូក ថា តើ មានរឿង អ្វី កើតឡើងមុនពេលកើតហេតុនៅឡើយនោះទេ ។ បើមានព័ត៌មានលម្អិតយ៉ាងណានោះ យើងនឹងផ្សាយជូនបន្តទៀត ៕