ចាប់ពីថ្ងៃទី២-៨ ខែមីនា កម្ពុជានឹងមានការធ្លាក់ភ្លៀង លាយឡំ ផ្គរ និងរន្ទះ ក្នុងអំឡុងមួយសប្តាហ៍
ព័ត៌មានជាតិ
255

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២-៨ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលដូចតទៅ៖

- ពីថ្ងៃទី២-៤ ខែមីនា ឥទ្ធិពលនៃ ជ្រលងសម្ពាធទាប ដែលរុញពីក្រោមឡើងលើមកពីមហាសមុទ្រ ឥណ្ឌានិងឥណ្ឌូនេស៊ី ក្នុងកម្រិតខ្សោយ ។

- ពីថ្ងៃទី៥-៨ ខែមីនា ឥទ្ធិពលនៃ សម្ពាធទាបដែលកើតឡើងនៅលើប្រទេសកម្ពុជា និងថៃ ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖

- សីតុណ្ហភាពអប្បបរមា មានពី ២២-២៦ °C

- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C - អាចមានភ្លៀងដោយអន្លើ លាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅបង្គួរ ។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

- សីតុណ្ហភាពអប្បបរមា មានពី ២២-២៦ ºC

- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៦ °C

- អាចមានភ្លៀងដោយអន្លើ លាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។

៣-តំបន់មាត់សមុទ្រ ៖

- សីតុណ្ហភាពអប្បបរមា មានពី ២១-២៦ °C

- សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ ºC

- អាចមានភ្លៀង លាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាប ជាព័ត៌មាន ៕


Telegram