ស្ត្រីម្នាក់ យកសត្វគីង្គក់មកខ្ចប់អាំងហូបបាយ ស្រាប់តែក្អួតចង្អោរខាំសង្គួតធ្មេញដាច់ខ្យល់ស្លាប់តែម្ដង
សន្តិសុខសង្គម
294

ខេត្តសៀមរាប៖ ស្ត្រីម្នាក់ស៊ីឈ្នួលរើសគ្រាប់ស្វាយចន្ទីឲ្យគេ យកសត្វគីង្គក់មកខ្ចប់អាំងហូបបាយស្រាប់តែក្អួតចង្អោរខាំសង្គួតធ្មេញ ហើយដាច់ខ្យល់ស្លាប់តែម្ដង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ក្នុងបរិវេណចម្ការស្វាយចន្ទី ក្នុងភូមិត្រពាំង ថ្មឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ស្រេង ភារ ម្យ ភេទស្រី អាយុ ៤០ ឆ្នាំ មានស្រុកកំណើត ភូមិអណ្ដូងឡឹង ឃុំថ្មពួន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្ន រស់នៅ ភូមិបឹងង៉ត ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បានធ្វើការជាអ្នករើសគ្រាប់ស្វាយចន្ទីឲ្យម្ចាស់ចម្ការ ឈ្មោះ សុក ហុង ភេទប្រុស អាយុ៦៣ ឆ្នាំ រស់នៅ ភូមិ ត្រពាំង ថ្ម ឃុំ តា សៀម ស្រុក ស្វាយលើ ខេត្តសៀមរាប។

ក្នុងនោះបើតាមការបំភ្លឺរបស់ ឈ្មោះ ឈឿ ន វ៉ូ ន ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ជាអ្នកធ្វើការជាមួយគ្នាបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បាននាំគ្នាដើររើសគ្រាប់ស្វាយចន្ទី ឲ្យម្ចាស់ចម្ការជុំគ្នា ពេលកំពុងរើសស្រាប់តែជនរងគ្រោះក្អួតចង្អោរ ទើបនាំមកខ្ទមដែលពួកគាត់ ស្នាក់នៅហើយ ប្រញាប់ប្រាប់ទៅម្ចាស់ចម្ការ ទើបពួកគាត់ បបួលជនរងគ្រោះទៅមន្ទីរពេទ្យតែជនរងគ្រោះ ថាមិន ទៅទេប្រហែលជាពុលពងគីង្គក់ ដែលខ្ចប់អាំង ហូបជាមួយបាយតែក្អួតចេញអស់ហើយលែងអី ហើយ គាត់ក៏យកក្រូចឆ្មាមកច្របាច់ យកទឹកដាក់លាយជាមួយស្ករសឲ្យផឹកចំណែកជនរគ្រោះក៏ទៅដេកសម្រាកលើដីក្បែរគល់ដូង ចំណែកគាត់ទៅហៅប្រជាការពារ ភូមិឲ្យមកជួយមើលស្រាប់តែជន រងគ្រោះ កំពុងដេកៗ មានសភាពខាំសង្គួតធ្មេញ ហើយដាច់ខ្យល់ស្លាប់តែម្ដង ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចនគរបាលជំនាញ ចុះមកធ្វើកោសល្យវិច័យទៅលើសាកសពបានរកឃើញ ក្បាលនិងស្បែកគីង្គក់នៅលើជ្រុញខ្ចប់ពងគីង្គក់ និងសត្វគីង្គក់អាំងពីរក្បាល នៅលើតុក្បែរចង្ក្រាន្ត ហើយក្បាលដងខ្លួន និងអវៈយវៈសាកសពពុំមានស្លាកស្នាម អ្វីគួរឲ្យកត់សម្គាល់ ឡើយ ហើយ សាច់ញាតិ ក៏មិនបានប្ដឹងផ្តល់អ្វីនោះទេ និងបានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕


Telegram