រុស្ស៊ី ចូលគ្រប់គ្រងរោងចក្រនុយក្លេអ៊ែររបស់អ៊ុយក្រែនហើយ ក្រោយការប៉ះទង្គិចគ្នា ពេញមួយយប់ម្សិលមិញ
អន្តរជាតិ
246

រដ្ឋធានីគៀវ៖ កងទ័ពរុស្ស៊ីនៅថ្ងៃសុក្រនេះ បានចូលទៅដល់ទីតាំងនៃរោងចក្រថាមពលនុយក្លេអ៊ែរមួយកន្លែង របស់អ៊ុយក្រែនដែលត្រូវបានភ្លើង ឆាបឆេះ ក្រោយការប៉ះទង្គិចគ្នា ពេញមួយយប់ម្សិលមិញ។ នេះបើតាមក្រុមមន្ត្រីអធិការកិច្ចអ៊ុយក្រែន ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២។

ក្រុមមន្ត្រីអ៊ុយក្រែន បានបញ្ជាក់ដូច្នេះថា «ដែនដីនៃរោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporizhzhia) កំពុងត្រូវបានកាន់កាប់ ដោយកងទ័ពរុស្ស៊ី»។ ហ្សាប៉ូរីសហ្ស៊ីយ៉ា គឺជារោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតនៅក្នុងតំបន់អឺរ៉ុប។

គួរបញ្ជាក់ថា រដ្ឋាភិបាលអ៊ុយក្រែន បានចោទប្រកាន់ថារុស្ស៊ីថា បានវាយប្រហារលើរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporizhzhia) ដោយបង្កឱ្យមានអគ្គីភ័យឆាបឆេះ និងការព្រួយបារម្ភពីការលេចធ្លាយសារធាតុវិទ្យុសកម្ម។ ប៉ុន្តែ អគ្គីភ័យត្រូវបានពន្លត់ ហើយ រីឯក្រុមបុគ្គលិកកំពុងបន្តធ្វើប្រតិបត្តិការរ៉េអាក់ទ័រ និងផ្គត់ផ្គង់ថាមពលស្របទៅតាមវិធានការសុវត្ថិភាពជាប្រក្រតី៕



Telegram