ចិន ផ្តល់ជំនួយមនុស្សធម៌ ជិត ៨០ម៉ឺនដុល្លារ ដល់ប្រទេសអ៊ុយក្រែន
អន្តរជាតិ
253

ក្រុងប៉េកាំង៖ សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា កាកបាទក្រហមចិន នឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ៥លានយ័ន (៧៩១ ៥៤០ដុល្លារអាមេរិក) ដល់ប្រទេសអ៊ុយក្រែន ដែលរួមមានទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែមុន បានជំរុញឲ្យជនជាតិអ៊ុយក្រែន ២លាននាក់ ភៀសខ្លួនទៅក្រៅប្រទេស ខណៈអ្នកនៅសេសសល់ក្នុងទីក្រុង Mariupol ដែលកំពុងឡោមព័ទ្ធ មិនមានចរន្តអគ្គិសនី កម្តៅ អាហារ និងទឹកផឹក បន្ទាប់ពីមានការទម្លាក់គ្រាប់បែកអស់រយៈពេលជាងមួយសប្តាហ៍។

ចិន បាន បដិសេធ ហៅ សកម្មភាព រុស្ស៊ី នៅ អ៊ុយក្រែន ថា ជា ការ ឈ្លានពាន ខណៈរុស្ស៊ី ហៅ សកម្មភាព របស់ ខ្លួន ថា ជា «ប្រតិបត្តិការ ពិសេស»៕

ប្រភព៖ Reuters

Telegram