មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល អញ្ជើញប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន៣០គ្រឿង ជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ -----------
ព័ត៌មានជាតិ
68

នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់-ទទួលរថយន្តដឹកវ៉ាក់សាំងចំនួន៣០គ្រឿង ដែលជាអំណោយរបស់សប្បុរសជន តាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេនឃ្លាំងឱសថកណ្តាល (CMS)។

ក្នុងពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងដោយមានការអញ្ជើញទទួលដោយផ្ទាល់ពីប្រធានមន្ទីរសុខាភិបាលទាំង២៥រាជធានី-ខេត្ត។ ចំណែកខេត្តដែលទទួលបានរថយន្តដឹកវ៉ាក់សាំងនាឱកាសនោះរួមមាន ៖

១. មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ

២.មន្ទីរសុខាភិបាលខេត្តបាត់ដំបង

៣.មន្ទីរសុខាភិបាលខេត្តកំពង់ចាម

៤.មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ

៥.មន្ទីរសុខាភិបាលខេត្តកំពង់ធំ

៦.មន្ទីរសុខាភិបាលខេត្តកំពត

៧.មន្ទីរសុខាភិបាលខេត្តកណ្តាល

៨. មន្ទីរសុខាភិបាលខេត្តព្រៃវែង

៩. មន្ទីរសុខាភិបាលខេត្តសៀមរាម

១០. មន្ទីរសុខាភិបាលខេត្តតាកែវ

១១. មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ

១២.និងឃ្លាំងឱសថកណ្តាលក្រសួងសុខាភិបាល

ចំពោះរថយន្តដឹកវ៉ាក់សាំងដែលជាថវិកាសប្បុរសជនខ្មែរតាមរយៈសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ជារថយន្តម៉ាក Ford ដែលមានការរៀបចំឡើងទៅតាមតម្រូវការរបស់វ៉ាក់សាំង មានកម្រិតត្រជាក់ក្នុងសីតុណ្ហភាព -24c និងមានលក្ខណៈពិសេសជាច្រើនទៀត។

រថយន្តដឹកវ៉ាក់សាំងនេះ ជាតម្រូវការចាំបាច់ណាស់សម្រាប់ក្រុមការងារក្រុមគ្រូពេទ្យទូទាំងរាជធានីខេត្តទាំង២៥ ដើម្បីដឹកវ៉ាក់សាំង យកទៅចាក់ជូនប្រជាពលរដ្ឋយើងទូទាំងប្រទេស។

សូមបញ្ជាក់ផងដែរថានៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់-ទទួលរថយន្តដឹកវ៉ាក់សាំងចំនួន១០ គ្រឿង ដែលជាអំណោយរបស់សប្បុរសជន តាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនដល់ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។


Telegram