អាជ្ញាធររាជធានីភ្នំពេញ គ្រោងដាក់ឲ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ ជាបណ្តោះអាសន្ន
ព័ត៌មានជាតិ
320

រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងដាក់ឲ្យប្រើប្រាស់ស្ពានអាកាសនិងផ្លូវក្រោមដីរង្វង់មូលចោមចៅ ជាបណ្តោះអាសន្ននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ខណពេលដែលការសាងសង់ជិតរួចរាល់១០០ភាគរយទៅហើយ។

ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្រង់ប្រសាសន៍ថា តាមគ្រោងការសាងសង់គឺមានរយៈ៣០ខែ ប៉ុន្តែដោយសារបញ្ហាកូវីដ១៩ បានធ្វើអោយមានភាពយឺតយ៉ាវ អូសបន្លាយពេលវេលា មកដល់ពេលនេះ។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ក៏រំពឹងថា ស្ពានអាកាសត្រង់ចំណុចរង្វង់មូលចោមចៅនេះ នឹងអាចជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ដែលតែងកើតមានឡើង នៅចំណុចរង្វង់មូលចោមចៅ ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ការដឹកជញ្ជូនឆ្ពោះទៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ទៅខេត្តមានកំពង់ផែសមុទ្រទឹកជ្រៅនៅកម្ពុជា ក្នុងការផ្លាស់ប្តូរទំនិញចេញចូលក្នុង និងក្រៅប្រទេសផងដែរ។

គួរបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅ បានបើកការដ្ឋានដំណើរការសាងសង់ជាផ្លូវការកាលថ្ងៃទី២៩មិថុនា ឆ្នាំ២០១៨កន្លងមក ក្រោមអធិបតីភាព សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។


Telegram