ចាប់ពីថ្ងៃទី២៣ ស្អែកនេះ រហូតដល់ថ្ងៃទី២៩ ខែមីនា កម្ពុជានឹងមានការធ្លាក់ភ្លៀងខ្លាំង រួមមកជាមួយផ្គរ និងខ្យល់កន្ត្រាក់បោកបក់
ព័ត៌មានជាតិ
69

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២៣ ខែមីនា ស្អែកនេះ រហូតដល់ថ្ងៃទី២៩ ខែមីនា ឲ្យបានជ្រាបថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌា) និងខ្យល់បក់មកពីទិសអាគ្នេយ៍ ដែលនាំមកនូវសំណើម ពីសមុទ្រចិនខាងត្បូង ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖

- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ -C

- សីតុណ្ហភាពអតិបរមា មានពី -៣៦ ១C

- នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ - ដោយឡែកនៅថ្ងៃ២៨-២៩ ខែមីនា ភ្លៀងនឹងមានសន្ទុះកើនឡើង ។

២-បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C

- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C

- នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣-តំបន់មាត់សមុទ្រ ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C

នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

- ដោយឡែកនៅថ្ងៃ២៨-២៩ ខែមីនា ភ្លៀងនឹងមានសន្ទុះកើនឡើង ។

អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕


Telegram