អបអរសាទរ« រ៉ូយ៉ាល់ស្កាយលែន » បានបិទបញ្ចប់គ្រោងជាន់ក្រោមដី និងស្វាគមន៍តារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសកម្ពុជា លោក ឆន សុវណ្ណរាជ ដែលបានចុះហត្ថលេខាបញ្ជាទិញ ក្លាយជាម្ចាស់ខុនដូរបស់គម្រោង «រ៉ូយ៉ាល់ស្កាយលែន»
ព័ត៌មានជាតិ
417

កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ លោក Chhorn Sovannareach ដែលជាតារាចម្រៀងល្បីឈ្មោះរន្ទឺក្នុងព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកការិយាល័យ លក់គម្រោង រ៉ូយ៉ាល់ស្កាយលែន និងធ្វើការបញ្ជាទិញខុនដូ ហើយលោក ក៏បានក្លាយជាម្ចាស់ខុនដូរបស់គម្រោងរ៉ូយ៉ាល់ស្កាយលែនផងដែរ ។

ក្នុងនោះ បន្ទាប់ពីការបើកសម្ភោធ ហាងពាណិជ្ជកម្មរ៉ូយ៉ាល់លៀវវីងផ្លាហ្សាមក រ៉ូយ៉ាល់ស្កាយលែន ក៏បានបាប់ដៃម្តងទៀតជាមួយ លោក Chhorn Sovannareach ខណៈមានការសាទរស្វាគមន៍ ពីសំណាក់ បុគ្គលិកមីងយូគ្រុបទាំងអស់ ព្រមទាំងបានអញ្ជើញដៃគូសហការ និងបណ្តារអ្នកសារព័ត៌មាន មកចូលរួមធ្វើជាសាក្សីដឹងឭ ក្នុងពិធីថែមទៀត។

តារាចម្រៀង លោក Chhorn Sovannareach បានមានប្រសាសន៍ថា លោកសប្បាយចិត្ត រីករាយណាស់ ដែលបានក្លាយជាអ្នកតំណាងទូតសុច្ឆន្ទៈរបស់គម្រោងរ៉ូយ៉ាល់ស្កាយលែន បន្ទាប់មកពីលោក បានស្វែងយល់ពីគុណភាពទីតាំងរបស់គម្រោងរ៉ូយ៉ាល់ស្កាយលែន ផ្សារទំនើបដ៏ទាន់សម័យ ប្រណិតភាពផាសុខភាពក្នុងខុនដូ ព្រមទាំងសេវាគ្រប់ជ្រុងជ្រោយ ដែលធ្វើអោយលោកពេញចិត្តណាស់ នេះហើយដែលជាមូលហេតុ ដែលលោកសម្រេចចិត្តទិញខុនដូ ពីគម្រោងរ៉ូយ៉ាល់ស្កាយលែន ខណៈដែល រ៉ូយ៉ាល់ស្កាយលែន បានបិទបញ្ចប់គ្រោងជាន់ក្រោមដី នឹងពន្លឿនដំណើរការសាងសង់នៅលើផ្ទៃដី ហើយវឌ្ឍនភាពនៃគម្រោងនឹងផ្លាស់ប្តូរទៅតាមថ្ងៃនីមួយៗ ដូចនេះមិនយូទេ តារាចម្រៀងលោក Chhorn Sovannareach នឹងក្លាយជាអ្នកជិតខាងរបស់អតិថិជនគម្រោងរ៉ូយ៉ាល់ស្កាយលែន ។

សូមបញ្ជាក់ថា ក្រុមហ៊ុនមីងយូគ្រុប ជាក្រុមហ៊ុនអចលទ្រព្យដ៏មានឥទ្ធិពលនៅប្រទេសចិន ឧត្តមគតិសាងសង់ផ្ទះល្អ។

ចាប់តាំងពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន មីងយូគ្រុប នឹងក្រុមហ៊ុនបុត្រសម្ព័ន្ធ បានចាក់ឫសយ៉ាងជ្រៅក្នុងវិស័យអចលទ្រព្យ រយៈពេល១៤ឆ្នាំ នៅទីក្រុងANHUI ប្រទេសចិន ពោពេញដោយបទពិសោធន៏ នឹងការអភិវឌ្ឍន៏ដ៏សម្បូរបែប និងបានបង្កើតក្រុមហ៊ុនអលនទ្រព្យភីងយូ ក្រុមហ៊ុនហ្វូលូ ការគ្រប់គ្រងអាជីវកម្មដែលគ្មានដែនកំណត់ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនបានបង្កើតប្រព័ន្ធសេវាកម្មដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

មីងយូគ្រុបបានស្គាល់ច្បាស់ពី ឧត្តមគតិសាងសង់ផ្ទះល្អ តាមដានវប្បធម៌ទីក្រុង តម្រូវការរបស់អតិថិជន គុណភាពសម្ភារៈ ដើម្បីធ្វើអោយការសាងសង់គ្រប់ជាន់ ក្នុងអគារក្លាយជាប្រកបដោយគុណភាព។

បច្ចុប្បន្ននេះ រ៉ូយ៉ាល់ស្កាយលែន មានទីតាំងស្ថិតនៅខណ្ឌចំកាមន ដោយអគារខ្ពស់ស្កឹមស្កៃ មានកម្ពស់១៧៨ម៉ែត្រ ជាលំនៅដ្ឋានកណ្តាលទីក្រុង។

រ៉ូយ៉ាល់ស្កាយលែន នៅក្បែរផ្សារទួលទំពូង ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ តុបតែងដោយផលិតផលម៉ាកល្បី គ្រប់បន្ទប់មានវេរ៉ង់ដា បំពាក់ដោយប្រព័ន្ធឆ្លាតវៃក្នុងសហគមន៍ដែលឈានមុនគេជាង១០ឆ្នាំ ក្នុងទីក្រុងភ្នំពេញ ធ្វើអោយលោកអ្នករស់នៅមានសុវត្ដិភាពនិងផាសុខភាព! សាលាមត្តេយ្យអន្តរជាតិ៣ភាសារ ទំហំ២០០០㎡ និងហាងពាណិជ្ជកម្មលំដាប់ខ្ពស់ រ៉ូយ៉ាល់លៀវវីងផ្លាហ្សា ដែលកំណត់ស្តងដារលំនៅដ្ឋានថ្មីសម្រាប់អ្នកទីក្រុងភ្នំពេញ។

រ៉ូយ៉ាល់ស្កាយលែន ក៏បានឈ្នះពានរង្វាន់ « ការអភិវឌ្ឍន៏គុណភាពអគារនៅបរទេស» «ការរចនាស្ថាបត្យកម្មដ៏ល្អបំផុត» «ពានរង្វាន់លំនៅដ្ឋានល្អបំផុត» «ពានរង្វាន់នៃការអភិវឌ្ឍន៏ម៉ាក់យីហោ» និងពានរង្វាន់ផ្សេងៗជាច្រើនទៀត។

រ៉ូយ៉ាល់លៀវវីងផ្លាហ្សា ជាហាងពាណិជ្ជកម្មជំនាន់៤ “Living Plaza” នឹងបង្ហាញខ្លួនក្នុងរាជធានីភ្នំពេញ។

ការអភិវឌ្ឍន៏ហាងពាណិជ្ជកម្មក្នុងប្រទេសដែលកំពុងតែអភិវឌ្ឍន៏គឺឆ្លង៤ដំណាក់កាល ដំណាក់កាលទី១ គឺផ្សារដែលមានភាពរញ៉េរញ៉ៃ ដល់ដំណាក់កាលទី២គឺក្រុមហ៊ុនលក់ទំនិញ ដំណាក់កាលទី៣ មជ្ឈមណ្ឌលលក់ទំនិញ រ៉ូយ៉ាល់លៀវវីងផ្លាហ្សាទើបនឹងលេខចេញ គឺតំណាងអោយហាងពាណិជ្ជកម្មជំនាន់៤ នៃបទពិសោធន៏ការប្រើប្រាស់នាពេលអនាគត។

ជាមួយនឹងការកើនឡើងនៃការទិញទំនិញតាមអនឡាញ អាជីវកម្មរបស់ហាងលក់រាយ ក្នុងផ្សារទំនើប នឹងកាន់តែមិនសូវល្អ មនុស្សជ្រើសរើស ទៅផ្សារទំនើបដើម្បីញ៉ាំអាហារ មើលកុន ផឹកកាហ្វេ កែសម្ផស្ស កាត់សក់ ធ្វើក្រចក លំហែកាយ ហាត់ប្រាណ និងថតរូប ទាំងនេះជាស្នូល «បទពិសោធន៍នៃការប្រើប្រាស់» លំដាប់ខ្ពស់។

រ៉ូយ៉ាល់លៀវវីងផ្លាហ្សា បានចូលមកបំពេញចន្លោះនៅរាជធានីភ្នំពេញ ផ្សារទំនើបដ៏ទាំន់សម័យ « រីករាយនឹងជីវភាពលំដាប់ខ្ពស់» G1 លំនៅដ្ឋានរស់នៅ G2 ជីវភាពដ៏ស្រស់បំព្រង G3 ជីវភាពដ៏ឆើតឆាយ នៅមានស្កាយបារកម្ពស់១៧៨ម៉ែត្រ ដ៏ប្រណិត បានក្លាយជាជម្រើសជួបជុំសម្រាប់ជនបរទេសនិងអ្នកមានទ្រព្យ ៕


Telegram