ដាក់ភ្លាម! ឈ្នះភ្លាម! មិនបាច់ផ្សងសំណាងជាមួយគណនីប្រាក់បញ្ញើសន្សំមានកាលកំណត់របស់ ធនាគារ ហត្ថា
ព័ត៌មានជាតិ
245

រាជធានីភ្នំពេញ ៖ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ធនាគារ ហត្ថា បាននឹងកំពុងផ្តល់ជូននូវកម្មវិធីពិសេស «ដាក់ភ្លាម ឈ្នះភ្លាម»សម្រាប់អតិថិជនទាំងអស់ ដែលបើកគណនីប្រាក់បញ្ញើសន្សំ មានកាលកំណត់ជាប្រាក់រៀល។ កម្មវិធីនេះផ្តល់ជូនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឬ រហូតរង្វាន់អស់ពីស្តុក។

សូមគូសបញ្ជាក់ផងដែរថាកម្មវិធី «ដាក់ភ្លាម ឈ្នះភ្លាម» នេះគឺ មិនតម្រូវឱ្យមានការចាប់រង្វាន់នោះទេ អតិថិជននឹងទទួលបានរង្វាន់ភ្លាមៗ បន្ទាប់ពីបានដាក់ប្រាក់សន្សំ ជាមួយគណនីប្រាក់បញ្ញើសន្សំ មានកាលកំណត់ជាប្រាក់រៀលទៅតាមរយៈពេល និងទំហំប្រាក់សន្សំដែលបានចែងក្នុងលក្ខខណ្ឌនៃកម្មវិធីពិសេស ដែលរង្វាន់រួមមាន៖ ម៉ូតូម៉ាក Honda Dream 2022 , iPhone 13 Pro Max, iPad Mini 4 Wi-Fi, Samsung G.A52, Samsung G.A32 និង Samsung G.A02 ជាច្រើនរង្វាន់។

បន្ថែមពីលើនេះ តាមរយៈសេវាបញ្ញើសន្សំនៅ ធនាគារ ហត្ថា អតិថិជននឹងរីករាយ ជាមួយអត្ថប្រយោជន៍ជាច្រើន ជូនអតិថិជន រួមមានការផ្តល់អត្រាការប្រាក់ខ្ពស់រហូតដល់ ៧,៣៥% មិនគិតថ្លៃលើការប្រើប្រាស់សេវាអេធីអឹម និងសេវា Hattha Mobile និងសេវាធនាគារយ៉ាងសម្បូរបែបផ្សេងៗជាច្រើនទៀត។

រួសរាន់ឡើង! រង្វាន់ដ៏ស្រស់ស្អាតជាច្រើនកំពុងរង់ចាំអ្នក! បើកគណនីប្រាក់បញ្ញើសន្សំមានកាលកំណត់ជាប្រាក់រៀលឥលូវនេះ ដើម្បទទួលបានរង្វាន់ភ្លាមៗ។ ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ ឬបើកគណនី សូមទំនាក់ទំនង ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ) ឬ ០២៣ ៩៩៩ ២៦៦។


Telegram