អាណិតណាស់ប្អូនអើយ មិនទាន់បានលក់ផង ភ្លៀងមកខូចអស់ សល់លៀសពេញរទេះបានត្រឹមអង្គុយអស់សង្ឃឹម ខណៈតារាចម្រៀង ខេមរៈ សេរីមន្ត ប្រកាសធ្វើរឿងនេះ ដល់ប្អូនប្រុស
ព័ត៌មានជាតិ
287

នៅលើបណ្តាញសង្គម ទាំងក្នុងFacebook និងក្នុងTikTok បានរំជួលចិត្តយ៉ាងខ្លាំង ក្រោយវីដេអូមួយបានបង្ហោះពីសកម្មភាព ក្មេងប្រុសតូចម្នាក់ ដែលជាអ្នកលក់លៀសហាល អង្គុយអស់សង្ឃឹមក្រោមដំណក់ទឹកភ្លៀង ដែលកំពុងមានការបង្អុលធ្លាក់ចុះមកយ៉ាងខ្លាំង សើមអស់លៀសហាល ដែលដាក់លក់ពេញនៅលើរទេះ ។ ក្នុងចិត្តមិនដឹងគិតថា អញបានអីលក់ អញធ្វើម៉េចទៅ អញបានលុយឯណាទៅផ្ទះ បើលៀសខូចអស់ពេញរទេះបែបនេះ ។

វីដេអូនេះ បានបង្ហោះនៅក្នុងTikTok ដែលមានអ្នកចូលទស្សនា រហូតដល់ ១លាន ៦សែននាក់ និងមានអ្នក Like រហូតដល់ 321K ខណៈនៅលើFacebook មានចំនួនអ្នកLike ដល់ជិត ១ម៉ឺននាក់ឯណោះ និងមានអ្នកស៊ែជាច្រើននាក់ ។

ក្រោយពីឃើញការតស៊ូ របស់ក្មេងប្រុសខាងលើ ស្រាប់តែតារាចម្រៀងដ៍ល្បីឈ្មោះ ប្រចាំប្រទេសកម្ពុជា ខេមរៈ សេរីមន្ត បានបង្ហោះនៅលើផេកផ្លូវការរបស់លោកថា « មានបងប្អូនណា ស្គាល់ផ្ទះ រឺលេខទូរសព្ទប្អូនម្នាក់នេះទេ ខ្ញុំពេញចិត្តការតស៊ូរបស់គាត់ ចង់ជួយគាត់ » ខណៈដែលកាលពីល្ងាចម្សិលមិញ លោក តាំង គីមឡេង ដែលតែងតែចូលរួមធ្វើសម្បុរសធម៌ ដល់អ្នកដែលមានទុក្ខលំបាក នោះ ក៏បានបង្ហោះនូវលេខទូរសព្ទរបស់ប្អូនប្រុស អ្នកលក់លៀស ខាងលើផងដែរ ដែលមានលេខ 096 789 2747 ដូច្នេះបើបងប្អូនចង់ជួយ អាចទំនាក់ទំនងតាមលេខទូរសព្ទនេះបាន ៕


Telegram