អភិបាលខេត្ដបាត់ដំបង បញ្ជាដល់សមត្ថកិច្ចពាក់ព័ន្ធមិនត្រូវមានការលើកលែងចំពោះ សកម្ម ភាព បំផ្លិចបំផ្លាញទាក់ទង នឹងបទល្មើសព្រៃលិចទឹក និងដែនអភិរក្សផ្សេងៗឡើយ ចែករំលែក ៖
ព័ត៌មានជាតិ
222

ខេត្តបាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានណែនាំទៅដល់បណ្ដាស្រុកពាក់ព័ន្ធ និងកង កម្លាំងប្រដាប់អាវុធ ត្រូវតែបន្តក្នុងការទប់ស្កាត់ការបំផ្លិចបំផ្លាញនូវសម្បត្តិធម្មជាតិរបស់រដ្ឋ ជាពិសេសធ្វើការបង្រ្កាបទៅលើជនណាដែលមានសកម្មភាពបំផ្លិចបំផ្លាញទាក់ទងទៅនឹងបទល្មើសព្រៃឈើ ព្រៃលិចទឹក ដែនអភិរក្សផ្សេងៗ ដោយមិនត្រូវមានការលើកលែងឡើយ គឺត្រូវតែធ្វើការអនុវត្តទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ការណែនាំនេះ ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីរបាយការណ៍លទ្ធផលនៃការស្រង់ព័ត៌មាន ដែល ប្រជា ពលរដ្ឋកាន់កាប់អាស័្រយផលជាក់ស្ដែងយូរឆ្នាំ នៅក្នុងខេត្តបាត់ដំបង ស្ថិតក្នុងដែន សមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃ ព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ជំរុញដល់ អភិបាលស្រុក មន្រ្ដីជំនាញ កង កម្លាំងប្រដាប់អាវុធ ត្រូវតែប្ដេជ្ញាចូលរួមសហការឱ្យបានទប់ស្កាត់បទល្មើសនេសាទ នៅ តំបន់បឹងទន្លេសាបនៅក្នុងភូមិសាស្រ្ដរបស់ខ្លួន ក្នុងករណីមានបទល្មើសនេសាទ មិនថា ទ្រង់ ទ្រាយធំ ឬតូចត្រូវតែធ្វើការទប់ស្កាត់ ដើម្បីរក្សានូវពូជមច្ឆាជាតិនៅក្នុងបឹង ទន្លេសាប កុំឱ្យបាត់បង់។ ឯកឧត្តមអភិបាលខេត្ដក៏បានសង្កត់ធ្ងន់ទៅដល់មន្រ្ដីណាដែល មានការ ពាក់ ព័ន្ធទៅនឹងបទល្មើសខាងលើ ត្រូវប្រញាប់ដកខ្លួនចេញជាបន្ទាន់ និងត្រូវសហការជា មួយ អាជ្ញាធរមានសមត្ថកិច្ច ហើយមិនត្រូវធ្វើគេចវេសឡើយ បើពុំនោះទេនឹងត្រូវប្រឈមមុខ ច្បាប់ដោយមិនត្រូវមានការលើកលែងជាដាច់ខាត៕ ប្រភពAKP


Telegram