សម្តេចតេជោ ហ៊ុន សែន ចាត់ទុកផ្លូវជាតិលេខ៥១ គឺជាផ្លូវខ្សែក្រវាត់ក្រុងដ៏សំខាន់សម្រាប់ជួយសម្រួលការធ្វើដំណើរនិងដឹកជញ្ជូនទំនិញដោយមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ ព្រោះផ្លូវនេះ តភ្ជាប់រវាងផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ដែលចំណេញទាំងពេលវេលានិងថវិកា។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ៥១ ឧដុង្គ -ថ្នល់ទទឹងប្រវែង ៣៧គីឡូម៉ែត្រនៅថ្ងៃទី២៥ខែមីនាឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានមាន ប្រសាសន៍ថា ផ្លូវជាតិលេខ ៥១ជាផ្លូវសេដ្ឋកិច្ចថ្មីមួយ ទៀត ដែលជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន ទំនិញនិងកសិផលផ្សេងៗរបស់ប្រជាពលរដ្ឋប្រកប ដោយភាពលឿនរហ័សចំណេញពេលវេលានិងមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញឡើយ។សម្តេចតេជោ បានបញ្ជាក់ថា ផ្លូវជាតិលេខ ៥១ គឺជាផ្លូវឆ្ពោះទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ហើយអាចតភ្ជាប់តាមរយៈផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ទៅកាន់ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ ធម្មជាតិ និង តំបន់ឆ្នេរដ៏ស្រស់ត្រកាលរបស់កម្ពុជា។ "ផ្លូវជាតិលេខ ៥១ដែលយើងបាននិងកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះអាចចាត់ទុកថាជាផ្លូវខ្សែក្រវាត់វាងទីក្រុងភ្នំពេញដែលអាចផ្ដល់នូវផលចំណេញមិនត្រឹមតែសម្រាប់ប្រជាជនប៉ុណ្ណោះទេ ក៏ប៉ុន្តែសម្រាប់អ្នកដែលធ្វើដំណើរវែងឆ្ងាយក្នុងការដឹកជញ្ជូនឧទាហរណ៍អ្នកធ្វើដំណើរពីខេត្តកំពតខេត្តតាកែវឬខេត្តកំពង់ស្ពឺ ត្រូវធ្វើដំណើរទៅខេត្តពោធិ៍សាត់ឬក៏ខេត្ត បាត់ ដំបងគ្មានការចាំបាច់ដែលធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញហើយបកត្រឡប់ទៅក្រុងភ្នំពេញធ្វើឡើងទើបបន្តទៅផ្លូវជាតិលេខ ៥នោះទេគឺគេអាចមកដល់ទីនេះឆ្លងកាត់តាមទីនេះត្រង់ទៅឧដុង្គតែម្ដង ។ផ្ទុយទៅវិញអ្នកដែលនៅកំពង់ឆ្នាំង ពោធិ៍សាត់បាត់ដំ បងចង់ធ្វើដំណើរទៅកំពង់ សោមទៅកំពតទៅកែបគឺធ្វើដំណើរមិនចាំបាច់ឆ្លងកាត់ទីក្រុងភ្នំពេញនាំតែអស់សាំងអស់ថ្លៃឡាននោះទេ គេអាចធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះតែម្ដង"។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ ៥១បានប្រើប្រាស់យៈពេលសាងសង់ចំនួន២៧ខែ គិតចាប់ពី ខែមិថុនា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០១៩ បានចំណាយថវិកាសរុបជិត ៤១លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិ បាលកម្ពុជា សម្រាប់ការដោះ ស្រាយផលប៉ះពាល់ការ បោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕ ប្រភព៖ ក្រសួងព័ត៌មាន