រុស្ស៊ីគំរាមថា បើអ្នកណាហ៊ានវាយប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ដូចវាយប្រហារលើរុស្ស៊ី
អន្តរជាតិ
436

អន្តរជាតិ៖ សារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា រុស្ស៊ី និងបេឡារុស្ស គឺជាសម្ព័ន្ធមិត្តនៅក្នុងអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ហើយចូលរួមក្នុងការហ្វឹកហ្វឺនរួមគ្នា ក្នុងគោលបំណងធ្វើ សមាហរណកម្មរចនាសម្ព័ន្ធយោធា របស់ប្រទេសទាំងពីរ នៅក្នុងរដ្ឋសហភាព។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitri Peskov បាននិយាយថា រុស្ស៊ីគឺគាំទ្រផ្នែកយោធាសម្រាប់ប្រទេសបេឡារុសជាដាច់ខាត ហើយទីក្រុងមូស្គូនឹងចាត់ទុកការវាយប្រហារណាមួយប្រឆាំងនឹងទីក្រុង Minsk ស្មើនឹងការវាយប្រហារលើប្រទេសរុស្ស៊ី ។

លោក Peskov បាននិយាយទៅកាន់ទូរទស្សន៍បេឡារុសកាលពីថ្ងៃសៅរ៍ថា «ពួកយើងត្រូវបានរួបរួមដោយកាតព្វកិច្ចទៅវិញទៅមក ជាពិសេសលើវិស័យការពារជាតិ ទី ១ ក្នុងក្របខ័ណ្ឌនៃរដ្ឋសហភាពរបស់យើង និងទី ៣ នៅក្នុងក្របខ័ណ្ឌនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ។

លោកបញ្ជាក់ថា ការវាយប្រហារទៅលើសមាជិកណាមួយនៃ CSTO ជាពិសេសប្រឆាំងនឹងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់យើង គឺវាស្មើនឹងការវាយប្រហារលើសហព័ន្ធរុស្ស៊ី ។

លោក Peskov បានបន្ថែមថា “ដូច្នេះយើងមានការគាំទ្រគ្នាទៅវិញទៅមកយ៉ាងដាច់អហង្ការ និងដាច់ខាងចំពោះរុស្ស៊ីទៅលើបេឡារុស ហើយគ្មាននរណាម្នាក់គួរចោទសួរអំពីរឿងនេះទៀតទេ” ។

គួរបញ្ជាក់ថា រុស្ស៊ី និងបេឡារុស គឺជាសម្ព័ន្ធមិត្តនៅក្នុងអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ហើយចូលរួមក្នុងការហ្វឹកហ្វឺនរួមគ្នាក្នុងគោលបំណងធ្វើសមាហរណកម្មរចនាសម្ព័ន្ធយោធារបស់ប្រទេសទាំងពីរនៅក្នុងរដ្ឋសហភាព ៕

ប្រភព៖ Sputnik

Telegram