បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ បានចាក់វ៉ាក់សាំងបង្ការកូវីដ១៩មន្ត្រី និងកងកម្លាំងចាក់លើកទី១ បានចំនួន៥,០៥៥នាក់ លើកទី២បាន៣,២០៦នាក់ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។
លោកវេជ្ជៈបណ្ឌិត រឿន សុធី អនុប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ខេត្តបន្ទាយមានជ័យ បានចាក់វ៉ាក់សាំង ដល់មន្ត្រីនិងកងកម្លាំងជួរមុខដែលចាក់លើកទី១បានចំនួន ៥,០៥៥នាក់ ស្រី១,៤៨៣នាក់ លើកទី២បានចំនួន៣,២០៦នាក់ស្រី៣,៤០០នាក់។
លោកបានបញ្ជាក់ថា៖ ខេត្តបន្ទាយមានជ័យ មានកន្លែងចាក់វ៉ាក់សាំងចំនួន៤កន្លែង មានមន្ទីពេទ្យខេត្តរឺមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី មន្ទីពេទ្យបង្អែកប៉ោយប៉ែត មន្ទីពេទ្យបង្អែកថ្មពួក មន្ទីពេទ្យបង្អែកព្រៈនេត្រព្រៈ ដែលចាក់វ៉ាក់សាំងជំហ៊ានដំបូងលើមន្ត្រីនិងកងកម្លាំងជួរមុខ ដើម្បីអនុវត្តការងារចំពោះជាមួយបងប្អូនប្រជាពលរដ្ឋដែលត្រឡប់ពីប្រទេសថៃនៅតាមមណ្ឌលនិងការពារទប់ស្កាត់តាមបន្ទាត់ព្រំដែន។
លោកវេជ្ជៈបណ្ឌិត រឿន សុធី បានបញ្ជាក់ថា៖យុទ្ធនាការចាក់វ៉ាក់សាំង(SINOVAC)បន្តចាក់ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងដល់៥៩ឆ្នាំចំនួន១៣ទីតាំងលើ៩ស្រុក/ក្រុងដែលមានក្រុមគ្រូពេទ្យ១៣ក្រុមមានក្រុងសិរីសោភ័ណ២ទីតាំង ក្រុងប៉ោយប៉ែត២ក្រុម ស្រុកព្រៈនេត្រព្រៈ២ក្រុម ស្រុកមង្គលបូរី២ក្រុម និងស្រុកផ្សេងៗទៀតមានចំនួន១ក្រុមដែលចាប់ផ្តើមចាក់នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ៕ដោយ៖ចន្ត្រា