ឯកឧត្តម គួច ចំរើន សំណេះសំណាលនិងនាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដល់កម្មករ និងក្រុមការងារជំនាញ
ព័ត៌មានជាតិ
96

កាលពីវេលាម៉ោង២២យប់ថ្ងៃ៩កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ភ.ព ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញសំណេះសំណាលជាមួយកម្មករ និងក្រុមការងារជំនាញ ដែលកំពុងបំពេញការងារនៅរង្វង់ "មូលព្រះថោងនាងនាគ" ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន មានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខក្តីនឹករលឹក ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អួនកម្មករ និងក្រុមការងារជំនាញទាំងអស់ ដែលបាន និងកំពុងបំពេញការងារយ៉ាងមមាញឹក ក្នុងការដ្ឋានសូមទទួលបានសិរីសួស្តី ជ័យមង្គលគ្រប់ក្រុមគ្រួសារ ព្រមទាំងបានធ្វើការណែនាំ និងជំរុញឱ្យកម្មករ និងក្រុមការងារជំនាញ ខិតខំប្រឹងប្រែងធ្វើការ ដោយយកចិត្តទុកដាក់ សហការរួមគ្នាសម្រេចធ្វើការងារឱ្យហើយរួចរាល់ បានមុនចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងរៀបចំអភិសេករូបសំណាក" ព្រះថោងនាងនាគ" នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ក៏បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនដល់កម្មករ និងក្រុមការងារជំនាញចំនួន ៣៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៤០ម៉ឹនរៀល៕ 

ប្រភព​៖ ក្រសួងព័ត៌មាន

Telegram