សេចក្ដីជូនដំណឹង: រដ្ឋបាលខណ្ឌសែនសុខសូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មនានា និងសាធារណជនក្នុងភូមិសាស្រ្តខណ្ឌអោយបានជ្រាបថា :
ព័ត៌មានជាតិ
215

នៅយប់នេះ ចាប់ពីវេលាម៉ោង ៧:៣០នាទី អាជ្ញាធរខណ្ឌសែនសុខ ដឹកនាំកម្លាំងចម្រុះចុះណែនាំដល់បងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មនានា នៅក្នុងសង្កាត់ទាំង០៦ មានសង្កាត់ភ្នំពេញថ្មី គោកឃ្លាង ឃ្មួញ ក្រាំងធ្នង់ ទឹកថ្លា និងសង្កាត់ អូរបែកក្អម ដើម្បីអោយចូលរូមអនុវត្តលិខិតលេខ ០៦៨/២១ សសរ ចុះថ្ងៃទី០១ មេសា ២០២១ សេចក្តីសម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រយៈពេល ២សប្ដាហ៍ ។

ចាប់ពីថ្ងៃស្អែកតទៅ វេលាម៉ោង ០៨យប់ ដល់ម៉ោង ៥ភ្លឺ អាជ្ញាធរខណ្ឌសែនសុខនឹងចុះអនុវត្តវិធានការរដ្ឋបាលតាមនីតិវិធីច្បាប់ ចំពោះទីតាំងអាជីវកម្មណា និងអ្នកដំណើរណាដែលមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរខណ្ឌនាពេលនេះ ។

ការអនុវត្តនេះ ត្រូវបានលើកលែងករណីដូចបានចែងក្នុងសេចក្តីសម្រេចខាងលើ ។

ហេតុដូចនេះ សូម លោក-លោកស្រីម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋទាំងអស់ជ្រាប និងចូលរួមអនុវត្តអោយមានប្រសិទ្ធភាពខ្ពស់ ។


Telegram