សម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញទទួលវ៉ាក់សាំងការពារកូវីដ-១៩ (Covishield) ចំនួន ២០ម៉ឺនដូស ពីសាធារណរដ្ឋឥណ្ឌា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលវ៉ាក់សាំងការពារកូវីដ-១៩ (Covishield) ចំនួន ៣២៥ ០០០ ដូស (២០ម៉ឺនដូស បានមកដល់កម្ពុជាល្ងាចមិញ ហើយចំនួនដែលនៅសល់នឹងមកដល់ជាបន្តបន្ទាប់ក្នុងខែមេសានេះ) ដែលជាជំនួយពីរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋឥណ្ឌា ជូនរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ពីលោកជំទាវ ទេវ្យានី ខូប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ៕ ប្រភព៖ ក្រសួងព័ត៌មាន