ជិតចូលឆ្នាំថ្មីហេងម៉ង !!! ទិញឆេមពានអាយស៍០២កំប៉ុង ត្រូវរង្វាន់ម៉ូតូScoopy ០២គ្រឿង ធ្វើឱ្យបេះដូងអ្នកទិញ០២នាក់ សឹងតែលោតចេញពីខ្លួន
ព័ត៌មានជាតិ
478

អតិថិជនម្នាក់ជាអ្នករើសអេតចាយ និង ម្នាក់ទៀតជាកម្មករបើកគ្រឿងចក្រឈូសឆាយសំរាមនៅគំនរសំរាមខណ្ឌដង្កោ ជួបសំណាងស្មានមិនដល់ក្នុងឆាកជីវិត។ នេះជាសម្តីដែលពួកគាត់រ៉ាយរ៉ាប់ប្រាប់ក្នុងពេល ទទួលរង្វាន់ម៉ូតូហុងដាស្កូពី០២គ្រឿង ពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពានដែលធ្វើឡើង នៅថ្ងៃទី០៩ ខែ មេសា ឆ្នាំ២០២២។

អ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូHonda Scoopy ពីឆេមពានអាយស៍ ទាំង២នាក់នៅថ្ងៃនេះគឺ៖

ម្ចាស់សំណាងមានឈ្មោះ ព្រៀវ សាវឿន ភេទស្រី អាយុ៤០ឆ្នាំ មានមុខរបររើសអេតចាយ នៅគំនរសំរាម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សាមីខ្លួន បានរៀបរាប់ឱ្យដឹងថា នៅថ្ងៃនោះមេឃរាងក្តៅបន្តិចផង គាត់ក៏ទៅទិញភេសជ្ជៈប៉ូវកម្លាំងឆេមពានមកហូប តែពេលនោះប្អូនប្រុសម្នាក់ដែលជាអ្នកបើកគ្រឿងចក្រឈូសឆាយសំរាម និងជាអ្នករាប់អានគ្នា ឈ្មោះ ច័ន្ទ វណ្ណា ក៏បានផ្ញើឱ្យជួយទិញភេសជ្ជៈឆេមពាន០១កំប៉ុងដែរ។ ស្រាប់តែពេលគាត់គាស់ហូបក៏ឃើញរូបម៉ូតូ គាត់ត្រេកអរយ៉ាងខ្លាំងហើយស្រែកប្រាប់គ្នីគ្នាផ្អើលពេញហ្នឹងមួយដង។ បន្ទាប់មកទៀតប្អូនដែលជាអ្នកបើកគ្រឿងចក្រ ចាប់ផ្តើមគាស់ហូបដែរ ស្រាប់តែត្រូវបានម៉ូតូមួយគ្រឿងទៀត ធ្វើឱ្យផ្អើលឈុលនាំគ្នាហ៊ោកញ្ចៀវពេញទីលានចាក់សំរាម មួយដងទៀត។

ចំណែកឯអ្នកលក់ភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ឱ្យអ្នកឈ្នះរង្វាន់ម៉ូតូHonda Scoopy ខាងលើ ក៏ទទួល បានកាដូលើកទឹកចិត្តជាភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ចំនួន៥០កេសផងដែរ គឺ មានឈ្មោះ យន់ សុខា ភេទស្រី អាយុ៣៣ឆ្នាំ ជាអ្នកលក់ភេសជ្ជៈនៅទីតាំងចាក់សំរាមខណ្ឌដង្កោ។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន លោក ឌុក សុផល បានអបអរដល់អ្នកឈ្នះរង្វាន់ម៉ូតូទាំងពីរនាក់ ហើយបន្ថែមថា នេះសំណាងពិតៗ ដែលគួរឱ្យភ្ញាក់ផ្អើលបំផុត ព្រោះតែរង្វាន់ម៉ូតូScoopyដ៏ច្រើនក្រោមក្រវិលកំប៉ុងឆេមពានបានមកជួបគ្នាផ្តល់ក្តីរំភើបដល់អ្នកទាំងពីរក្នុងពេលតែមួយ។ អតិថិជនឆេមពានយិនស៊ិននិងឆេមពានអាយស៍គ្រប់ៗគ្នាសុទ្ធតែមានឱកាសឈ្នះរង្វាន់ម៉ូតូScoopy និងរង្វាន់ជាលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ដូចៗគ្នា។ លោកបានថ្លែងជូនពរដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិននិងឆេមពានអាយស៍ ឱ្យមានសំណាងឈ្នះរង្វាន់ធំបន្តបន្ទាប់ទៀត។

ភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិននិងឆេមពានអាយស៍ មានរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុងស្រាប់ ពិសេសរង្វាន់ជាប្រាក់រៀល៥ម៉ឺន ៥០ម៉ឺន ០១លាន ៥០លាន និងរង្វាន់ម៉ូតូHonda Scoopy ដ៏ច្រើន សន្ធឹកសន្ធាប់ ។


Telegram