ក្នុងរយៈពេល៣ថ្ងៃ នៃពិធីចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរដេីរលេងកម្សាន្ត ក្នុងខេត្តកំពង់ចាម ជាង៥០ម៉ឺននាក់……
ព័ត៌មានជាតិ
100

ក្នុងរយ:ពេល៣ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានភ្ញៀវទេសចរដេីរលេង កម្សាន្ត តាមតំបន់រម្មណីយដ្ន្ឋាននានា ក្នុងខេត្តកំពង់ចាម សរុបចំនួន ៥១៤ ៤៤៧នាក់ ។ នេះបើយោងតាមក្រសួង ទេសចរណ៍។

បើតាមក្រសួងទេសចរណ៍ ក្នុងចំណោមភ្ញៀវទេសចរ ដើរកម្សាន្តរួមមាន៖ សម្រាប់ថ្ងៃទី១ ចំនួន ៥៧ ៤៣០នាក់ ថ្ងៃ ទី២ ចំនួន ១២៣ ៨១៥នាក់ និងថ្ងៃ ទី៣ ចំនួន ៣៣៣ ២០២នាក់។ សម្រាប់រយៈពេល ៣ថ្ងៃនេះដែរ ការងារសន្តិសុខ និងសណ្តាប់ធ្នាប់ មានលក្ខណៈល្អប្រសើរ។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយ ថ្នាក់ដឹកនាំខេត្តជាច្រើននាក់ទៀត បានរៀបចំ ពិធីស្រង់ព្រះរួមជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅបរិវេណមុខសាលាខេត្តកំពង់ចាម។

ក្នុងឱកាសនោះ សម្រាប់ពិធីចូលឆ្នាំក្រោមការចូលរួមដើរលេងកម្សាន្តយ៉ាងច្រើនកុះករនោះ លោកអភិបាលខេត្ត ក៏បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច នៅតែបន្តការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ឲ្យបន្តចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវពាក់ម៉ាសឱ្យបានជាប់ជាប្រចាំពេលមានការជួបជុំច្រើន៕  ប្រភព៖ AKP 


Telegram