អន្តរជាតិ៖ សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះបានស្វែងរកមនុស្សរាប់សិបនាក់ដែលនៅតែបាត់ខ្លួន នៅក្នុងខេត្ត KwaZulu-Natal (KZN) របស់ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃអាទិត្យ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានបង្កឱ្យមានទឹកជំនន់និងការរអិលបាក់ដី ដែលបានសម្លាប់មនុស្សជាង៤៤៣។
ទឹកជំនន់បានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់គ្មានផ្ទះសម្បែង ផ្តាច់ចរន្តអគ្គីសនី និងសេវាទឹកស្អាត ព្រមទាំងរំខានដល់ប្រតិបត្តិការនៅកំពង់ផែមមាញឹកបំផុតមួយរបស់អាហ្វ្រិក Durban។ មន្ត្រីសាលាខេត្តម្នាក់បានប៉ាន់ស្មានពីការខូតខាតហេដ្ឋារចនាសម្ព័ន្ធគិតជាប្រាក់ប្រមាណជាង៦៨៤លានដុល្លារអាមេរិក។
អភិបាលខេត្ត លោក Sihle Zikalala បាននិយាយថា តួលេខស្លាប់បានកើនឡើងដល់៤៤៣នាក់ ខណៈមនុស្ស៦៣នាក់ទៀតមិនត្រូវបានរាប់បញ្ចូល។ នៅតំបន់ដែលរងប៉ះពាល់ធ្ងន់ធ្ងរមួយចំនួន អ្នកស្រុកបាននិយាយថា ពួកគេដេកព្រួយភ្លៀងអាក្រក់ ដោយសារមានភ្លៀងធ្លាក់បន្ថែមទៀតកាលពីថ្ងៃអាទិត្យតាមការព្យាករ។
ការិយាល័យប្រធានាធិបតីអាហ្វ្រិកខាងត្បូងកាលពីថ្ងៃសៅរ៍បាននិយាយថា លោកប្រធានាធិបតី Cyril Ramaphosa បានពន្យារធ្វើដំណើរទស្សនកិច្ចទៅប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីផ្តោតលើការងារគ្រោះមហន្តរាយ។
លោកអភិបាលខេត្ត Zikalala បាននិយាយតាមទូរទស្សន៍ថា គ្រោះទឹកជំនន់នេះគឺស្ថិតក្នុងចំណោមគ្រោះធម្មជាតិអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ៕
ប្រភព៖ Reuters