រាជធានីភ្នំពេញ ៖ ឯកឧត្ដម ថោ ង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បាន បញ្ជាក់ យ៉ាង ដូច្នេះ ថា នា ឱកាស ពិធី បុណ្យចូលឆ្នាំ ប្រពៃណី ជាតិខ្មែរ រយៈពេល ៣ ថ្ងៃ ចាប់ពី ថ្ងៃ ទី ១៤-១៦ ខែមេសា ឆ្នាំ ២០២២ នៅ ទូ ទាំង ប្រទេស ទទួល បាន ភ្ញៀវ ទេសចរ សរុប ចំនួន ៤,៥៩០,៣២៦ នាក់ ក្នុង នោះ ភ្ញៀវ ជាតិ ៤,៥៦១,៤៧៧ នាក់ និង ភ្ញៀវ បរទេស ផ្ទៃក្នុង ២៨,៨៤៩ នាក់ ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុង នោះ តួលេខ ប្រចាំ ថ្ងៃ រួម មាន ៖
- ថ្ងៃ ទី ១ ៖ ភ្ញៀវ មាន ចំនួន ៨៦២,៨៩៧ នាក់
- ថ្ងៃ ទី ២ ៖ ភ្ញៀវ មាន ចំនួន ១,៥៧៩,២៥១ នាក់
- ថ្ងៃ ទី ៣ ៖ ភ្ញៀវ មាន ចំនួន ២,១៤៨,១៧៨ នាក់ ។ គោលដៅ ទេសចរណ៍ សំខាន់ៗ រយៈពេល ៣ ថ្ងៃនេះ រួម មាន ៖ * ខេត្តបាត់ដំបង ៥៦៥,៦១៨ នាក់ * ខេត្តកំពង់ចាម ៥១៤,៤៤៧ នាក់ * ខេត្តសៀមរាប ៤០០,៥៩១ នាក់ * ខេត្តបន្ទាយមានជ័យ ៣៨៨,២៧៣ នាក់ * ខេត្តព្រៃវែង ៣៨២,៨៦៧ នាក់ * ខេត្តកំពង់ស្ពឺ ៣៣១,៨០៩ នាក់ * ខេត្តពោធិ៍សាត់ ២៩៨,០៣៧ នាក់ * ខេត្តកំពង់ឆ្នាំង ២៧៥,៤០០ នាក់ * ខេត្តកំពត ២៥៤,២៧០ នាក់ * ខេត្ត ព្រះ សីហ នុ ២៣២,២៦៤ នាក់ * រាជធានី ភ្នំពេញ ២២២,២២០ នាក់ ។
ឯកឧត្ដម រដ្ឋមន្ត្រី ថោ ង ខុន បាន បន្ត ថា ចរន្ត ភ្ញៀវ នា ថ្ងៃ ចូល ឆ្នាំ ប្រពៃណី ជាតិ ថ្ងៃ ទី ៣ នេះ នៅ បន្ត មាន ភាព ផុស ផល និង កុះករ កាន់តែ ច្រើន ធៀប នឹង ថ្ងៃ ទី ២ ម្សិលមិញ ។
ជាក់ស្តែង តួលេខ ថ្ងៃ ទី ៣ នេះ បន្ត កើនឡើង រហូត ដល់ ប្រមាណ ៣៦.០២% ធៀប នឹង ថ្ងៃ ទី ២ ។ សរុប ថ្ងៃ ទី ១ និង ទី ២ ចរន្ត ភ្ញៀវ នា ពេល ចូល ឆ្នាំ នេះ មាន ចំនួន ច្រើន ជាង ឆ្នាំ ២០១៩ ដែល មិន ទាន់ មាន ជំងឺ កូ វី ដ ប៉ុន្តែ សម្រាប់ ថ្ងៃ ទី ៣ នេះ ដោយសារ មាន ភ្លៀង ធ្លាក់ ពី តិច ទៅ ច្រើន នៅ គ្រប់ ខេត្ត ធ្វើ ឲ្យ ភ្ញៀវ មាន ចំនួន តិច ជាង ឆ្នាំ ២០១៩ ។ ដូច្នេះ សរុប រយៈពេល ៣ ថ្ងៃ នៃ ថ្ងៃ ចូល ឆ្នាំ ប្រពៃណី ជាតិ ឆ្នាំខាល ពុទ្ធសករាជ ២៥៦៥ ( ជិត ឈាន ចូល ២៥៦៦) មហាសករាជ ១៩៤៤ ចុល្លសករាជ ១៣៨៤ នេះ មាន ភ្ញៀវ ប្រហាក់ប្រហែល នឹង ៣ ថ្ងៃ នៃ ថ្ងៃ ចូល ឆ្នាំ ប្រពៃណី ជាតិខ្មែរ កាលពី ឆ្នាំ ២០១៩ ( ដែល មាន ចំនួន ប្រមាណ ៤,៧២៦,៦០២ នាក់ ) ។
ឯកឧត្ដម បាន បន្ត ទៀត ថា បណ្តា ខេត្ត ដែល មាន រៀបចំ ព្រឹត្តិការណ៍ សង្ក្រាន្ត កម្មវិធី កម្សាន្ត សប្បាយ ទាំង ពេល ថ្ងៃ និង ពេល យប់ និង គោលដៅ ទេសចរណ៍ ទាំងអស់ បាន បើក ដំណើរការ ច្រើន ទទួលភ្ញៀវ ទេសចរ យ៉ាងច្រើន កុះករ ដូច បាន រៀបរាប់ ខាងលើ ។ បើ តាម ឯកឧត្ដម ថោ ង ខុន តួលេខ ខាងលើ មិន បាន រាប់ បញ្ចូល ប្រជាពលរដ្ឋ ដែល ទៅ ជួបជុំ ទទួល អាហារ ជា លក្ខណៈ ក្រុម គ្រួសារ នៅ តាម អាហារ ដ្ឋា ន និង កន្លែង ដែល មាន រៀបចំ ជា ខ្យុ ស (Kiosque) អង្គុយ លេង ញាំ អាហារ និង ចំនួន ប្រជាពលរដ្ឋ ជា ច្រើន ផ្សេង ទៀត ដែល បាន រៀបចំ ជា កម្មវិធី ជួបជុំ នៅ រាំ លេង កម្សាន្ត ជះ ទឹក លាបម្សៅ តាម គេហដ្ឋាន និង តាម ភូមិ ស្រុក ផង ដែរ ។
ទោះបី ចរន្ត ភ្ញៀវ មាន ភាព កកកុញ យ៉ាងណា ក៏ ដោយ ប៉ុន្តែ កម្លាំង មាន សមត្ថកិច្ច ទាំង នៅ ថ្នាក់ ជាតិ និង គណៈ បញ្ជាការ ឯកភាព រាជធានី ខេត្ត រួម ជាមួយ កម្លាំង ប្រជា ការពារ នៅ តាម ភូមិ ឃុំ បាន ខិតខំ ប្រឹងប្រែង មិន ខ្លាច នឿយហត់ ក្នុង ការ ធានា សន្តិសុខ សុវត្ថិភាព សណ្តា ប់ធា្ន ប់ និង ចរាចរណ៍ ទាំង នៅ តាម ផ្លូវជាតិ ទីប្រជុំជន ក្នុង ទីរួមខេត្ត កន្លែង ប្រារព្ធ កម្មវិធី សង្ក្រាន្ត រួម ទាំង គោលដៅ ទេសចរណ៍ នានា ទោះបី ប្រឈម នឹង អាកាសធាតុ ក្តៅ និង ហាលភ្លៀង ពេល ខ្លះ ក៏ ដោយ ។ មន្ទីរ ទេសចរណ៍ សហការ ជាមួយ មន្ទីរ ជំនាញ នៃ រដ្ឋបាល រាជធានី ខេត្ត បាន ចាត់តាំង ក្រុមការងារ ចុះ ប្រចាំការ នៅ តាម គោលដៅ ទេសចរណ៍ សំខាន់ៗ ដើម្បី គ្រប់គ្រង ចរន្ត ភ្ញៀវ ការ ពង្រឹង ការ អនុវត្ត វិធាន សុវត្ថិភាព និង SOP ក្នុង ការ ទប់ស្កាត់ ការ រាលដាល ជំងឺ កូ វី ដ -១៩ និង បញ្ចៀស ការ លក់ ឡើងថ្លៃ ហួសហេតុ និង បញ្ហា បរិស្ថាន អនាម័យ ជាដើម ដែល ក្នុង រយៈពេល ៣ ថ្ងៃនេះ ហាក់ មិន មាន បាតុភាព ធំដុំ ណាមួយ កើតឡើង ទេ ។
ជា រួម ក្រោម ម្លប់ នៃ សន្តិភាព និង សន្តិសុខ ពេញលេញ លើ ផ្ទៃ ប្រទេស និង ការ អភិវឌ្ឍ រីក ចម្រើន ឥត ឈប់ ឈរ ផ្នែក ហេ ដ្ឋា រចនា សម្ព ន និង ភាព ជឿជាក់ លើ ប្រសិទ្ធភាព នៃ ការ ចាក់ វ៉ាក់សាំង បាន ធ្វើ ឲ្យ ប្រជាពលរដ្ឋ មានឱកាស ដើរ កម្សាន្ត នៅ គ្រប់ គោលដៅ ទេសចរណ៍ ទូ ទាំង ប្រទេស នា ឱកាស ពិធី បុណ្យចូលឆ្នាំ ថ្មី នេះ បើ ទោះបី តំបន់ ខ្លះ ស្ថិត នៅ ដាច់ ស្រយាល ឬ នៅ ឆ្ងាយ ពី ទីប្រជុំជន ក្នុង បរិបទ ដែល ពិភពលោក នៅ បន្ត ប្រឈម នឹង ជំងឺ កូ វី ដ -១៩ នៅឡើយ ៕