គម្រោង USAID ធ្វើការត្រួតពិនិត្យកិច្ចព្រមព្រៀង ជាមួយកសិករដែលមិនធ្វើការបរបាញ់ នៅតំបន់ព្រៃឡង់បៃតង...
ព័ត៌មានជាតិ
263

ប្រភពពីគម្រោង USAID ព្រៃឡង់បៃតង បានឱ្យដឹងនៅរសៀលថ្ងៃ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២ថា កិច្ចព្រមព្រៀង មិនធ្វើការបរបាញ់ មិនប្រើថ្នាំសម្លាប់សត្វល្អិត មិនប្រើជីគីមី និងមិនកាប់បំផ្លាញព្រៃឈើ រវាងកសិករ និង ក្រុមហ៊ុន IBIS Rice ធានាថា កសិករអាចទទួលបានតម្លៃស្រូវរហូតដល់ 50ភាគរយ នូវតម្លៃទិញខ្ពស់ជាងមុននូវអង្ករសរីរាង្គរបស់ពួកគេ។

គម្រោងUSAID ព្រៃឡង់បៃតងធ្វើការត្រួតពិនិត្យការអនុវត្តជាក់ស្តែងរបស់កសិករ IBIS Rice ពី៥ ទៅ ៦ដងក្នុងមួយឆ្នាំ។ ការត្រួតពិនិត្យការអនុវត្តជាក់ស្តែងធានាថា កសិករជាប់កិច្ចសន្យាមិនចូលរួមក្នុងការបរបាញ់សត្វព្រៃ ការឈូសឆាយដីព្រៃ ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ឬជីគីមីនៅក្នុងកសិដ្ឋានរបស់ពួកគេ។ អ្នកត្រួតពិនិត្យអនុលោមតាមកិច្ចសន្យា រួមមាន៖បុគ្គលិកមកពី Sansom Mlup Prey (SMP) ដែលជាអង្គការគាំទ្រកសិករ IBIS Rice គម្រោងUSAID ព្រៃឡង់បៃតង សមាជិកសហគមន៍តំបន់ការពារធម្មជាតិ ក៏ដូចជា អាជ្ញាធរមូលដ្ឋាន និងបុគ្គលិកមន្ទីរបរិស្ថានខេត្ត។ ផែនទីផ្អែកលើរូបភាពផ្កាយរណបត្រូវបានប្រើដើម្បីកំណត់តំបន់ដែលមានការឈូសឆាយដីព្រៃ។

អាជ្ញាធរមូលដ្ឋាន និងសមាជិកសហគមន៍ផ្តល់ព័ត៌មាន អំពីសកម្មភាពបរបាញ់ខុសច្បាប់។ ការចុះពិនិត្យដីដោយផ្ទាល់ដើម្បីផ្ទៀងផ្ទាត់ការឈូសឆាយដីព្រៃ និងការប្រើប្រាស់សារធាតុគីមីដោយគ្មានការអនុញ្ញាត។នៅពេលដែលសមាជិកសហគមន៍ កាន់តែច្រើនក្លាយជាកសិករមិត្តភាពសង្គ្រោះសត្វព្រៃ IBIS Rice ការស្រាវជ្រាវបានបង្ហាញថា សត្វព្រៃដែលជិតផុតពូជ និងជម្រករបស់ពួកគេ ត្រូវបានការពារប្រសើរជាងមុន ហើយជីវភាពសហគមន៍ ក៏ប្រសើរឡើងផងដែរ៕ 


Telegram