សួស្តីឆ្នាំថ្មី ក្ដីស្រលាញ់នៅជុំគ្នា។ ក្រឡេកទៅមើលការកសាងគ្រួសាររយៈពេល ៥ ឆ្នាំ Star City សូមថ្លែងអំណរគុណចំពោះការជឿទុកចិត្ត និងការជម្រើស។ ឆ្នាំថ្មី ប្ដូរមកផ្ទះថ្មី តើលោកអ្នកត្រៀមខ្លួនធ្វើជាម្ចាស់សហគមអន្តរជាតិហើយឬនៅ?
ទីក្រុងសំខាន់មានភាពរីកចម្រើន ទាក់ទាញចំណាប់អារម្មណ៍រាជធានីភ្នំពេញ
Star City មានទីតាំងនៅកណ្តាលខណ្ឌសែនសុខក្នុងរាជធានីភ្នំពេញ ហើយវាក៏ជាតំបន់វីឡាដែលមានដង់ស៊ីតេទាបនៅក្នុងតំបន់ពាណិជ្ជកម្មផងដែរ។ ឆ្លើយតបនឹងធនធានកំពូលនៃទីក្រុង វាឈរនៅតំបន់ដីតម្លៃខ្ពង់នៅថ្ងៃអនាគតនៅរាជធានីភ្នំពេញ។
ក្នុងនាមជាសហគមលំដាប់ខ្ពស់ដែលរចនាប័ទ្មសួនច្បារដំបូងគេនៅក្នុងរាជធានីភ្នំពេញ Star City មានទីតាំងនៅតំបន់សំខាន់នៃមហាវិថីសហព័ន្ធរុស្សី ដែលជាអ័ក្សសំខាន់នៃទីក្រុង ហើយគ្រឿងបរិក្ខារទីក្រុងមានពេញលេញ រស់នៅក្នុងសហគមអេកូឡូស៊ី - ជីវិតប្រកបដោយគុណភាពគឺនៅលើដៃរបស់លោកអ្នក។
Star City មានចម្ងាយប្រហែល ៥ នាទីពីអាកាសយានដ្ឋានភ្នំពេញ ដែលហ៊ុព័ទ្ធជុំវិញដោយតំបន់ពាណិជ្ជកម្មជាច្រើន ហើយលោកអ្នកអាចធ្វើដំណើរទៅទីកន្លែងផ្សេងត្រឹមរយៈពេល ១០ នាទីប៉ុណ្ណោះ។ ចេញពីផ្ទះភ្លាមឡើងទៅស្ពានអាកាស ចរាចរណ៍រលូន ឆ្ពោះទៅកាន់ទីក្រុងទាំងមូល។
ក្ដោបក្ដាប់គ្រប់យ៉ាងនៃស្នូលទីក្រុង រីករាយជាមួយពហុឧបករណ៍
តំបន់ធនាគារ និងហិរញ្ញវត្ថុ ៣០០ ម៉ែត្រ តំបន់អាជីវកម្ម ផ្សារទំនើប និងរស់នៅ ៥០០ ម៉ែត្រ តំបន់អប់រំមនុស្សគ្រប់វ័យ ២-១០ នាទី តំបន់សុខភាព និងវេជ្ជសាស្ត្រ ២-១០ នាទី និងបរិមាណជុំវិញ ១០នាទីសម្រាប់កន្លះរង្វង់ គ្របដណ្តប់លើតម្រូវការពេញមួយថ្ងៃ។ តម្រូវការញ៉ាំអាហារ ទិញទំនិញ និងលេងកំសាន្តស្ថិតនៅកន្លែងតែមួយ ភាពងាយស្រួលគឺគ្មានដែនកំណត់។
គម្រោងធំពោរពេញ សម្ភារគ្រប់បែបយ៉ាង ជាទីតាំងរស់នៅដែលប្រាថ្នាចង់បាន
ក្នុងនាមជាអគារខ្ពស់ដែលគ្របដណ្តប់លើផ្ទៃដីជាង ៣,៦ ហិកតា Star City មានអគារ ១២ ជាន់ចំនួន ៧ អគារដែលមានផ្ទៃក្រឡាសាងសង់ ១៨ម៉ឺនម៉ែត្រការ៉េ និងសរុបចំនួន ២.១១២យូនីត រាប់បញ្ចូលទាំងខុនដូ សណ្ឋាគារ អគារការិយាល័យ និងហាងលក់ទំនិញតាមផ្លូវ ដែលបង្កើតបានជាបរិក្ខារទំនើបៗដូចជា ក្លឹបពហុមុខងារ កន្លែងហាត់ប្រាណស្តង់ដារអន្តរជាតិ អាងហែលទឹកពន្លឺផ្កាយ ទីលានវាយកូនបាល់ សណ្ឋាគារប៊ូទិក ហាងកាហ្វេ បារ ភោជនីយដ្ឋាន។ល។
ប្រព័ន្ធគ្រប់គ្រងការចេញចូល ប្រព័ន្ធឆ្លើយឆ្លង ប្រព័ន្ធគ្រប់គ្រងទ្វារ ប្រព័ន្ធប្រកាសអាសន្នពេលមានអគ្គិភ័យ ប្រព័ន្ធសុវត្ថិភាពផ្ទះ ប្រព័ន្ធត្រួតពិនិត្យបរិវេណជុំវិញ ប្រព័ន្ធបាញ់ទឹកពន្លត់ផ្សែង ប្រព័ន្ធល្បាតអេឡិចត្រូនិក ប្រព័ន្ធសន្តិសុខសំខាន់ៗចំនួន ៨ ដើម្បីធានាសុវត្ថិភាពរស់នៅរបស់ម្ចាស់កម្មសិទ្ធិ និងសម្រេចនូវតំបន់រស់នៅអនាគតបែបអន្តរជាតិពិតៗ។
ប្រភេទផ្ទះលក់ដាច់ខ្លាំង បណ្ដាញគ្របដណ្តប់ទីក្រុងទាំងមូល
ម៉ូតលំនៅដ្ឋានដ៏ប្រណិតគឺជាថាមពលរឹងរបស់លំនៅដ្ឋាន Star City ហើយវាក៏ជាហេតុផលដ៏សំខាន់សម្រាប់ទាក់ទាញអតិថិជនជាច្រើនមកដណ្ដើមគ្នាផងដែរ។
ខុនដូប្រណិតទំហំ ៥៥-៩㎡ គ្រប់ចំណុចត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់។ បន្ទប់ទទួលភ្ញៀវដ៏ប្រណិត ខ្ពស់ទូលាយ។ បន្ទប់គេងមានយ៉រធំទូលាយដាច់ដោយឡែក ដែលអាចហាលថ្ងៃ និងស្រូបយកខ្យល់បរិសុទ្ធ ទេសភាពគ្មានដែនកំណត់ 180° ។
ការរៀបចំរចនាសម្ព័ន្ធដ៏ប្រណិតបំផុតនៃស្ទូឌីយ៉ូធំៗ ឬយូនីតធំៗ មិនត្រឹមតែធានាបាននូវផាសុកភាពនៃការរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភាពលេចធ្លោនៅក្នុងទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញផងដែរ ជាមួយនឹងអត្ថប្រយោជន៍ដែលមានប្រសិទ្ធភាពជាងគេ។
ក្នុងឆ្នាំថ្មីនេះ Star City នឹងនៅតែពុះកញ្ជ្រោលនៅរាជធានីនៃប្រទេសកម្ពុជាជាមួយនឹងការលក់ដ៏ក្តៅគគុក ហើយបន្តបង្កើតអច្ឆរិយសម្រាប់ទីផ្សារស្នូលនៃទីក្រុងដ៏រុងរឿង ៕