ទឹកចិត្តល្អមិនអាចកាត់ថ្លៃបាន! រើសបានកាបូបនិងរបស់មានតម្លៃរបស់ភ្ញៀវនៅតំបន់អង្គរ ខំស្វែងរកម្ចាស់ និងប្រគល់ជូនវិញ
ព័ត៌មានជាតិ
297

ខេត្តសៀមរាប ៖ ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា ប្រគល់សម្ភារៈជូនភ្ញៀវទេសចរដែលភ្លេច ឬជ្រុះនៅរមណីយដ្ឋានអង្គរ

ក្រុមភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា ដែលប្រចាំការនៅតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរបានរើស និងរក្សាទុកសម្ភារមួយចំនួន ព្រមទាំងបានប្រគល់ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលភ្លេច ឬជ្រុះ។ នេះបើយោងតាមផេក អាជ្ញាធរជាតិអប្សរា Apsara National Authority ។

បើតាមការឲ្យដឹង សម្ភារៈដែលបានប្រគល់ជូនភ្ញៀវទេសវិញនោះ មានដូចជា កាតាប កាបូបប្រាក់ ទូរសព្ទដៃ កាមេរ៉ា កាតធានាគារ ឆ្នាំងសាកទូរសព្ទ Power bank សោម៉ូតូ ប័ណ្ណចូលទស្សនាប្រាសាទ លិខិតឆ្លងដែន មួក និងប្រាក់មួយចំនួន។

សូមបញ្ជាក់ថា ជារឿយៗភ្នាក់ងារទេសចរណ៍ តែងតែរើសបាននូវសម្ភារៈ ឬរបស់របរមួយចំនួនដែលភ្ញៀវទេសចរបានជ្រុះ ឬភ្លេចនៅតាមប្រាសាទនានានៅក្នុងរមណីយដ្ឋានអង្គរ។

ក្រោយពេលប្រទះឃើញ ភ្នាក់ងារទេសចរណ៍បានសហការជាមួយនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ដើម្បីស្វែងរកម្ចាស់ និងបានប្រគល់ជូនទៅម្ចាស់ដើមវិញ ដែលទង្វើទាំងអស់នេះហើយធ្វើឲ្យភ្ញៀវទេសចរកោតសរសើរយ៉ាងខ្លាំង មិនត្រឹមតែមានវប្បធម៌ល្អផូផង់ល្បីរន្ទឺប៉ុណ្ណោះទេ ថែមទាំងប្រជាជនមានទឹកចិត្តល្អ មិនអាចកាត់ថ្លៃបាន ៕


Telegram