ថៃ៖ កម្មការិនីរោងចក្រម្នាក់ បានរួមស្នេហាជាមួយបុរសម្នាក់ ដែលគេអះអាងថាជាទាហាន មានឋានៈជា វរសេនីយ៍ទោ អង្គរក្សអ្នកនយោបាយក្នុងស្រុក ហំហួន រហូតដល់ថ្ងៃរៀបមង្គលការ បែរមិនមកពិធីមង្គលការ បោកចិត្តទុកឲ្យកូនក្រមុំ នៅតែម្នាក់ ឯងទទួលភ្ញៀវ និងតុអាហារ ដែលមានភ្ញៀវមកទៅហើយ រហូតកូនក្រមុំ ប្រកាសទាមទារសងសំណងជំងឺចិត្ត ៣០ម៉ឺនបាត អ្វីដែលសំខាន់ទៅទៀតនោះ អាជ្ញាធរមានសមត្ថកិច្ចបានចុះមកដល់រោងការ ស្រាវជ្រាវពិនិត្យឈ្មោះកូនកំលោះ បែរជាដឹងយ៉ាងច្បាស់ថា ការពិតជាទាហានគ្មានឈ្មោះក្នុងជួរ និយាយឲ្យចំ គឺពួកបោកប្រាស់ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Thai Rath ។
កូនក្រមុំមានឈ្មោះ ណាំធីប អាយុ ៤០ ឆ្នាំ ជា នារី រោងចក្រ ត្រូវបាន បុរស ម្នាក់ ដែល អះអាង ថា ជា ទាហាន លោក វរសេនីយ៍ឯក បាន យល់ព្រម ជាមួយ គាត់ និង ឪពុក ម្តាយ ថា នឹង មក ធ្វើ ពិធី មង្គលការ នៅ ថ្ងៃ ទី ១ ឧសភា ឆ្នាំ២០២២ រហូតដល់ថ្ងៃនៃពិធីមង្គលការ កូនក្រមុំបានរៀបចំពិធី រួម ទាំង ពិធី សាសនា តុ ចិន មួយ និងតុទទួលភ្ញៀវ៥០ តុ លុះភ្ញៀវចាប់ផ្តើមចូលរោងការ កូនក្រមុំ និងសាច់ញាតិទទួលភ្ញៀវ យូរៗ ទៅ រក មិន ឃើញ កូនកំលោះ មក ចូលរួម ពិធី នោះ ទេ តេទូរសព្ទក៏មិន លើកទើបដឹងថា ខ្លួនត្រូវគេបោក នាងឈឺចាប់ ខ្លាំងណាស់ តែត្រូវ ឈរ ទទួល ភ្ញៀវ ដែល ចូល រួម ពិធី តែ ម្នាក់ ឯង ដោយ គ្មាន ស្រមោល កូន កំលោះ រហូត ដល់ ពិធី នោះ ត្រូវ បាន បញ្ចប់។ អ្វីដែលសំខាន់នោះខាងកូនក្រមុំ ជំពាក់ លុយ គេជិត ៣០ ម៉ឺន បាត ដែល ជា លុយ ប្រើ សម្រាប់ រៀបចំ កម្មវិធី ទាំងអស់ ។
នាងបានបន្តថា ចំណងស្នេហ៍របស់នាង ជាមួយនាយទាហានក្លែងក្លាយបោកចិត្តរូបនេះ បានកើតឡើងតាំងពីខែធ្នូ ឆ្នាំ២០២១ ហើយពួកគេក៏នៅជាមួយគ្នា ដោយខាងប្រុសនោះ អះអាង ថា ជា អង្គរក្ស ឲ្យ អ្នក នយោបាយ ក្នុង ស្រុក ខ្លួនមិនដែលបានឃើញបុរសជាគូស្នេហ៍ថតឈុតឯកសណ្ឋាននោះទេ តែខ្លួនជឿលើដៃគូរបស់ខ្លួន ជាមួយនឹងបុគ្គលិកលក្ខណៈ ការស្លៀកពាក់ និងការនិយាយរបស់គាត់ ព្រោះនៅជាមួយគ្នា ខាងប្រុសមានចរិតល្អ និងចុះសម្រុងជាមួយឪពុកម្តាយ និងបងប្អូនបង្កើតខ្លាំងណាស់ មិននឹកស្មានថាមានរឿងបែបនេះកើតឡើង ៕