រកឃើញយានយន្តល្មើស៤១៣គ្រឿង ត្រូវបានផាកពិន័យតាមច្បាប់ចរាចរណ៍នៅទូទាំងប្រទេស សម្រាប់ថ្ងៃទី៧ ខែឧសភា នេះ
ព័ត៌មានជាតិ
127

រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថាចំនួនគោលដៅសរុប ១២០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣,២៩៧គ្រឿង ម៉ូតូ២,៤៧៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤១៣គ្រឿង មានម៉ូតូចំនួន ៣៥៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែលបាន វាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ 


Telegram