ឯកឧត្តម ហ៊ុន ម៉ានី ៖ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក.ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យទាំងអស់
រាជធានីភ្នំពេញ៖ ក្នុងនាមជាប្រជាជនខ្មែរមួយរូប ខ្ញុំសូមថ្លែងអំណរគុណសារជាថ្មីម្តងទៀត ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យទាំងអស់ដែលកំពុងបំពេញបេសកកម្មចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋជាមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងក្រុមមនុស្សអាទិភាពមួយចំនួនទៀត។
បើទោះជាក្នុងថ្ងៃចុងសប្តាហ៍ក៏ដោយ យុទ្ធនាការចាក់វ៉ាក់សាំងរបស់យើងមិនបានបង្អាក់ ឬបង្អន់ល្បឿនឡើយ។ កិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូពេទ្យពិតជាសរបញ្ជាក់ពីមនសិការលះបង់ខ្ពស់ក្នុងបុព្វហេតុជាតិ មាតុភូមិ ដែលក្នុងដំណាក់កាលដ៏សំខាន់មួយនេះ យើងកំពុងតស៊ូដើម្បីការពារអាយុជីវិតប្រជាជន ៕