ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ « យប់ថ្ងៃទី០២​ ខែមេសា​ ឃាត់ម៉ូតូចំនួន ៦៥គ្រឿង និងរថយន្តចំនួន ៨គ្រឿង យកមករក្សាទុករហូតដល់១៤ថ្ងៃ ទើបប្រគល់ជូនម្ចាស់វិញ ក្នុងរង្វង់អនុវត្តបម្រាមគោចរ ចាប់ពីម៉ោង​ ០៨:០០នាទីយប់​ ដល់ម៉ោង​ ០៥:០០នាទីភ្លឺ »
ព័ត៌មានជាតិ
470

រាជធានីភ្នំពេញ៖ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះនៅវេលាម៉ោង ៦ និង១៩នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១នេះ បញ្ជាក់ថា ថ្ងៃទី៣​ នៃការចុះអនុវត្តបម្រាមគោចរហាមធ្វើដំណើរបណ្តោះអាសន្ន​ ចាប់ពីម៉ោង​ ០៨:០០នាទីយប់​ ដល់ម៉ោង​ ០៥:០០នាទីភ្លឺ នៅភូមិសាស្ត្ររាជធានីភ្នំពេញ​ ។

ក្នុងនោះ ការអនុវត្តវិធានការកាលពីយប់ថ្ងៃទី០២​ ខែមេសា​ ឆ្នាំ២០២១​ បានបង្ហាញឲ្យឃើញថា​ ប្រជាពលរដ្ឋភាគច្រើនបានដឹងអំពីបម្រាមគោចរនេះ​ ហើយបានចូលរួមគោរព​ និងសហការបានយ៉ាងល្អដោយមិនចេញពីផ្ទះ​បើមិនមានការចាំបាច់​ ។

ម្យ៉ាងវិញទៀតគឺមានតែប្រជាពលរដ្ឋចំនួនតិចតួចបំផុតដែលល្មើសនឹងបម្រាមនេះ ដោយសមត្ថកិច្ចបានធ្វើការឃាត់ម៉ូតូចំនួន ៦៥គ្រឿង និងរថយន្តចំនួន ៨គ្រឿង យកមករក្សាទុករហូតដល់១៤ថ្ងៃ ទើបប្រគល់ជូនម្ចាស់វិញ ។

ចាប់ពីយប់នេះទៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងអនុវត្តតាមបម្រាមគោចរ ជាពិសេសចំនួនអ្នកល្មើសនឹងថយចុះពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវី១៩ ៕

 


Telegram