ស្ត្រីម្នាក់ ក្លែងខ្លួនជាប្រុស រស់លាក់ប្រវត្តិអស់ជាង៣០ឆ្នាំ គ្មានអ្នកដឹង ដើម្បីការពារនិងចិញ្ចឹមកូនស្រី
ព័ត៌មានជាតិ
180

ស្ត្រីជនជាតិឥណ្ឌាម្នាក់ រស់នៅក្នុងជីវិតបោកបញ្ឆោតភ្នែកមនុស្សគ្រប់គ្នា ក្លែង ខ្លួន ជាប្រុស អស់ រយៈពេល ៣៦ ឆ្នាំ ដូរទាំងឈ្មោះ ប្រៀបដូចមនុស្សថ្មី គ្មាន នរណា ចាប់ បាន ឡើយ បើដឹង ពី មូល ហេតុវិញ អ្នកប្រហែលជាកោតសរសើរនិងអាណិតដល់គាត់មិនខាន..។

កាលពីថ្ងៃទី 17 ខែឧសភា ឆ្នាំ 2022 គេហទំព័រ Odity Central បានលាតត្រដាងរឿងពិតរបស់នារីជនជាតិឥណ្ឌាម្នាក់ ដែលវាសនាជីវិតរបស់នាងមិនបានសមប្រកប ទាល់តែសោះ ។ ជីវិតក៏លំបាកទៅហើយ ក្រោយ រៀប ការ បាន តែ ១៥ ថ្ងៃ គាត់ក៏បាន ក្លាយ ជា ស្ត្រី មេម៉ាយទាំងវ័យ ក្មេង នៅ អាយុ ២០ ឆ្នាំ ដោយប្តីរបស់គាត់ បាន គាំងបេះដូង ស្លាប់ ភ្លាម ៗ ទុកគាត់ចោល ពេលគាត់មានផ្ទៃពោះកូនស្រី។

បន្ទាប់ពីសម្រាលបានកូនស្រីមួយ។ គាត់បាន ខិតខំ ធ្វើ ជា សសរស្តម្ភ របស់ គ្រួសារ ធ្វើការគ្រប់យ៉ាងមិនខ្វល់ថាខ្លួនជាស្រី ដោយបានទៅសុំគេធ្វើការនៅ ក្នុង ការដ្ឋាន សំណង់ សណ្ឋាគារ និង ហាង ទឹក ប៉ុន្តែ ការ ធ្វើជាម្តាយផង ជាអ្នករកលុយមកចិញ្ចឹមកូន តែម្នាក់ឯង ដោយគ្មានអ្នកជួយជ្រោមជ្រោម វាមិនមែនជារឿងស្រួលនោះទេ ពិសេសនៅក្នុងភូមិរបស់គាត់ ដែលជាប្រទេស និងសង្គមអភិរក្ស ពេញនិយមជាមួយនឹងគំនិតនៃបុព្វបុរស បុរសជាធំ គាត់ត្រូវប្រឈមមុខនឹងការបៀតបៀនផ្លូវភេទ និងការចំអកជារៀងរាល់ថ្ងៃ។ រហូតដល់ថ្ងៃមួយ គាត់បានសម្រេចចិត្តផ្លាស់ប្តូរខ្លួនឯង មិនរៀបការទៀតទេ លះបង់ជីវិតដែលនៅសល់របស់គាត់ ទៅឲ្យកូនស្រីរបស់គាត់តែម្នាក់ប៉ុណ្ណោះ ដើម្បីការពារកូនស្រីគាត់ គាត់បានទៅកាន់ប្រាសាទមួយ ហើយកាត់សក់ ខ្លី ដោះ សារី ប្តូរ ជា អាវ ហើយ ស្លៀក ពាក់ជាមនុស្សប្រុស ឬសារុងរបស់បុរសឥណ្ឌា និង បាន ប្ដូរ ឈ្មោះ មក ជា Mutu ទើប ក្លាយ ជា មនុស្ស ប្រុស ទាំង ស្រុង ដើម្បីមានបំណង យក កូនស្រី ទៅ ចាប់ផ្តើម ជីវិត ថ្មី នៅ កន្លែង ណាមួយ ។ តែដោយសារកូន និងសាច់ញាតិរបស់គាត់ដឹងថាជាមនុស្សស្រី គាត់ក៏នៅតែខំរកលុយសព្វបែបយ៉ាងមើលថែកូន ចិញ្ចឹមកូន ដោយលាក់ប្រវត្តិរបស់ខ្លួន អស់រយៈពេលជាង ៣០ឆ្នាំ រហូតកូនស្រីគាត់ធំ បានរៀបការមានគ្រួសារ ទើបគាត់ព្រមទម្លាយរឿងទាំងនេះចេញមក រហូតធ្វើឲ្យមហាជនជាច្រើន សរសើរគាត់មិនដាច់ពីមាត់ ក្នុងការលះបង់ ការពារកូនស្រីរបស់ខ្លួន កុំឲ្យមានជីវិតដូចគាត់ មានភាពកក់ក្តៅ មានអ្នករកលុយចិញ្ចឹម អាចការពារពីអ្នកមកបៀតបៀនបាន ហើយគាត់ចង់ធ្វើជា Mutu បែបនេះរហូតដល់ថ្ងៃស្លាប់ មិនចង់វិលរកជីវិតដែលគេមើលងាយធ្វើបាប ពីមនុស្សទៀតឡើយ ៕


Telegram