ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួ ច ចំរើន អភិបាល នៃ គណៈ អភិបាល ខេត្ត ព្រះ សី ហ នុ និង ឯកឧត្តម ណុះ ស្លេ ស រដ្ឋលេខាធិការ ក្រសួង អប់រំ ជា ប្រធាន សហ ព័ន្ធ កីឡា ម៉ូតូ ទឹក កម្ពុជា នៅ ព្រឹក ថ្ងៃ ទី ២ ០ ខែ ឧសភា ឆ្នាំ ២ ០ ២ ២ អញ្ជើញ បើក ព្រឹត្តិការណ៍ ប្រកួត កីឡា ម៉ូតូ ទឹក កម្ពុជា ឆ្នាំ ២ ០ ២ ២ នៅ ឆ្នេរ អូរ ត្រេះ ស្ថិតនៅ សង្កាត់ លេខ ៤ ក្រុង ព្រះ សី ហ នុ ខេត្ត ព្រះ សី ហ នុ ។
លោក ណុះ ស្លេ ស រដ្ឋ លេខា ធិ កា ក្រសួង អប់រំ យុវជន និង កីឡា និង ជា ប្រធាន សហ ព័ន្ធ កីឡា ម៉ូតូ ទឹក កម្ពុជា បាន មានប្រសាសន៍ថា ព្រឹត្តិការណ៍ ប្រកួត កីឡា ម៉ូតូ ទឹក ក ម្រិ ត អន្តរជាតិ ឆ្នាំ ២ ០ ២ ២ Cam bo d i a International JET SKI Championship 2022 សហ ព័ន្ធ កីឡា ម៉ូតូ ទឹក កម្ពុជា បាន រៀបចំ ព្រឹត្តិការណ៍ ប្រកួត កីឡា ម៉ូតូ ទឹក ក ម្រិ ត អន្តរជាតិ ឆ្នាំ ២ ០ ២ ២ ប្រព្រឹត្តទៅ ចាប់ពី ថ្ងៃ ទី ១ ៨ ដល់ ថ្ងៃ ទី ២ ២ ខែ ឧសភា ឆ្នាំ ២ ០ ២ ២ នៅ ខេត្ត ព្រះ សី ហ នុ ។
ព្រឹត្តិការណ៍ ប្រកួត កីឡា ម៉ូតូ ទឹក ក ម្រិ ត អន្តរជាតិ ឆ្នាំ ២ ០ ២ ២ មាន ប្រតិភូ កីឡាករ កីឡា ការិនី ចូលរួម ចំនួន ៦ ០ នាក់ មកពី ៤ ប្រទេស ក្នុង នោះ មាន កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង ថៃ ។ ការ ប្រកួត មាន ៧ វិញ្ញាសា ក្នុង នោះ គណៈកម្មការ បច្ចេកទេស អន្តរជាតិ មាន ១ ៣ នាក់ និង គណៈកម្មការ ថ្នាក់ ជាតិ មាន ៣ ៥ នាក់ ។ ព្រឹត្តិការណ៍ ប្រកួត កីឡា ដ៏ ធំ នេះ រៀបចំ ឡើង ក្នុង គោលបំណង សំខាន់ ចំនួន ៣ ១ . វាស់ ស្ទង់ សមត្ថភាព កីឡាករ និង គុណ ផល កីឡា សម្រាប់ ត្រៀម ដណ្ដើម មេដាយ នៅ ស៊ី ហ្គេ ម លើក ទី ៣ ២ ឆ្នាំ ២ ០ ២ ៣ ។ ២ . វាស់ ស្ទង់ សមត្ថភាព គណៈកម្មការ បច្ចេកទេស រៀបចំ ព្រឹត្តិការណ៍ ប្រកួត និង ៣ . ចូល រួមចំណែក ទាក់ទាញ ភ្ញៀវ ទេសចរ ជាតិ អន្តរជាតិ មក ទស្សនា កម្ពុជា បង្ហាញ ពី ការ ចាប់ផ្ដើម ស្តារ សង្គម - សេដ្ឋកិច្ច ឡើងវិញ ក្នុង និង ក្រោយ ស្ថានភាព វិបត្តិ កូ វី ដ - ១ ៩ ។
អភិបាល ខេត្ត ព្រះ សី ហ នុ មានប្រសាសន៍ថា ការរៀបចំ ការប្រកួតកីឡា ម៉ូតូ ទឹក ក ម្រិ ត អន្តរជាតិ ឆ្នាំ ២ ០ ២ ២ នៅ ខេត្ត ព្រះ សី ហ នុ គឺ ស្រប ពេល ដែល រាជរដ្ឋាភិបាល បើក ដំណើរការ ប្រទេស និង សង្គម សេដ្ឋកិច្ច ឡើងវិញ សកម្មភាព កីឡា ចាប់ផ្តើម ដំណើរការ ហ្វឹកហាត់ រៀបចំ ព្រឹត្តិការណ៍ កីឡា តាម គន្លង ប្រក្រតី ភាព ថ្មី ព្រឹត្តិការណ៍ នេះ ក្នុង គោលបំណង បង្ហាញ ការ ចាប់ផ្តើម ស្តារ សង្គម - សេដ្ឋកិច្ច និង ការ អភិវឌ្ឍន៍ លើ គ្រប់ វិ ស ័ យ ។ គោល នយោបាយ ជាតិ ស្ដីពី ការ អភិវឌ្ឍ វិ ស ័ យ កីឡា សំដៅ ធានា កសាង ធនធានមនុស្ស ឱ្យ មាន សុខភាព ល្អ សមត្ថភាព និង សីលធម៌ ខ្ពស់ ស្របតាម បរិ បទ កម្ពុជា ក្នុង ការ ត្រៀមលក្ខណៈ ធ្វើជា ម្ចាស់ផ្ទះ នៃ ការប្រកួតកីឡា ស៊ី ហ្គេ ម លើក ទី ៣ ២ ឆ្នាំ ២ ០ ២ ៣ ។
លោក អភិបាល ខេត្ត បាន ធ្វើការ ផ្ដាំផ្ញើ ដល់ គណៈកម្មការ រៀបចំ ការ ប្រកួត គ្រូ បង្វឹក និង កីឡាករ កីឡា ការិនី ដូច ខាងក្រោម ៖ ១ . គណៈកម្មការ រៀបចំ ការ ប្រកួត ត្រូវ គោរព ឱ្យ បាន នូវ បទបញ្ជា នៃ ការ ប្រកួត ភាព យុត្តិធម៌ និង គោរព ឱ្យ បាន នូវ ក្រម សីលធម៌ វិជ្ជាជីវៈ ២ . កីឡាករ កីឡា ការិនី ត្រូវ គោរព បទបញ្ជា នៃ ការ ប្រកួត និង ត្រូវ គោរព គ្នា ទៅវិញទៅមក ៣ . គណៈកម្មការ រៀបចំ ការ ប្រកួត ត្រូវ រៀបចំ ការ ស្នាក់ នៅ និង ដឹកជញ្ជូន ប្រតិភូ កីឡា មកពី ប្រទេស ទាំង បី ឱ្យ បាន ល្អ ប្រសើរ ៤ . ត្រូវ អនុវត្ត តាម គោលការណ៍ ស្តង់ ដារ សុវត្ថិភាព និង គោរព តាម វិធានការ សុវត្ថិភាព សុខភាព របស់ ក្រសួងសុខាភិបាល ឱ្យ បាន ត្រឹមត្រូវ ៕