សមាជិកអង្គការណាតូ នឹងបញ្ជូនមីស៊ីល​Harpoon ​ប្រឆាំងនាវាចម្បាំងនិងគ្រាប់រ៉ុក្កែត​ដល់អ៊ុយក្រែន
អន្តរជាតិ
177

អន្តរជាតិ៖ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រទេសដាណឺម៉ាក នឹងផ្តល់​មីស៊ីល Harpoon ​ប្រឆាំងនាវាចម្បាំង និងគ្រាប់រ៉ុក្កែត​ដល់អ៊ុយក្រែន នេះបើតាមរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin បានប្រកាសកាលពីថ្ងៃចន្ទដើម។ ពាក្យចចាមអារ៉ាមកាលពីសប្តាហ៍មុនអំពីប្រតិបត្តិការនេះ បានជំរុញឱ្យទីក្រុងកៀវ ប្រកាសថា សហរដ្ឋអាមេរិកនឹងជួយអ៊ុយក្រែន «បំផ្លាញ»កងនាវារុស្ស៊ី ដែលអ្នកនាំពាក្យមន្ទីរបញ្ចកោណដែលចាកចេញបានបដិសេធ។

ជាផ្លូវការ មីស៊ីលនេះមានគោលបំណងជួយ«ការពារឆ្នេរសមុទ្រអ៊ុយក្រែន»នេះបើយោងតាមលោក Austin និងប្រធានអគ្គនាយសេនាធិការចម្រុះលោក Mark Milley ដែលបាននិយាយជាមួយអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ​កាលពីថ្ងៃចន្ទនៃក្រុមទំនាក់ទំនងការពារអ៊ុយក្រែន។

លោក Austin បាននិយាយថា ក្រុមប្រឹក្សាដែលមានប្រទេសចំនួន៤៧ ដែលមានបំណងផ្គត់ផ្គង់ដល់ទីក្រុងកៀវនូវសព្វាវុធ បាន ជួបប្រជុំ «ប្រកបដោយការស្ថាបនាខ្ពស់»និងទទួលបាន«ការយល់ដឹងកាន់តែច្បាស់»អំពីតម្រូវការរបស់អ៊ុយក្រែន ពីរដ្ឋមន្ត្រីការពារជាតិ Alexey Reznikov និងមន្ត្រីក្រុងគៀវ​ដទៃទៀត។

បន្ថែមពីលើមីស៊ីល​របស់ដាណឺម៉ាក ប្រទេសឆេក បានសន្យាផ្តល់ឧទ្ធម្ភាគចក្រវាយប្រហារ រថក្រោះ និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតច្រើនប្រភេទ​(MLRS)។ យោងតាមលោក Austin បានឱ្យដឹងថា ក្រុងគៀវ បានស្នើសុំកាំភ្លើងធំ រថក្រោះ និងរថពាសដែក ក៏ដូចជាយន្តហោះគ្មានមនុស្សបើក។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ទើបតែបានសន្យាផ្តល់ជំនួយយោធាចំនួន៤០ពាន់លានដុល្លារបន្ថែមទៀតដល់ទីក្រុងគៀវ រួមទាំងការដឹកជញ្ជូនសព្វាវុធ បើទោះបីជាមានការភ័យខ្លាចពីសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនថា នេះអាចទាក់ទាញណាតូឱ្យប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ីក៏ដោយ។

ទីក្រុងមូស្គូបានព្រមានសម្ព័ន្ធមិត្តម្តងហើយម្តងទៀតថា រាល់ការដឹកជញ្ជូនសព្វាវុធ និងការផ្គត់ផ្គង់ទៅអ៊ុយក្រែន នឹងត្រូវបានចាត់ទុកថាជាគោលដៅយោធាស្របច្បាប់។ រុស្ស៊ី​បាន​និង​កំពុង​ធ្វើ​ការ​វាយ​ប្រហារ​ផ្លូវអាកាស និង​មីស៊ីលបាញ់ចេញពី​នាវា​ចម្បាំង ប្រឆាំង​នឹង​កន្លែង​ផ្គត់ផ្គង់​របស់​អ៊ុយក្រែន​៕

ប្រភព៖ RT

Telegram