រដ្ឋតិចសាស់៖ ខ្មាន់កាំភ្លើងវ័យជំទង់ម្នាក់ បានបើកការបាញ់ប្រហារ នៅក្នុងសាលាបឋមសិក្សារដ្ឋតិចសាស់មួយកន្លែង នៅភាគខាងត្បូងនៃរដ្ឋតិចសាស់ កាលពីថ្ងៃអង្គារ ទី២៤ ខែឧសភា ដោយបានសម្លាប់កុមារយ៉ាងតិច១៨នាក់ និងមនុស្សពេញវ័យម្នាក់ មុនពេលដែលជននេះ ត្រូវបានសម្លាប់ផងដែរ នេះជាឃាតកម្មដ៏ធំចុងក្រោយបង្អស់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។
អភិបាលរដ្ឋតិចសាស់ លោក ហ្គ្រេ អាប់ប៊ត(Greg Abbott) បាននិយាយថា ខ្មាន់កាំភ្លើងនេះ ត្រូវបានគេស្គាល់ឈ្មោះថា សាលវ៉ាឌ័រ រ៉ាម៉ូស (Salvador Ramos) អាយុ១៨ឆ្នាំ ត្រូវបានសម្លាប់ដោយមន្រ្តីប៉ូលីស នៅពេលគេបាញ់តបតជាមួយប៉ូលិស នៅកន្លែងកើតហេតុ ហើយមន្រ្តីពីរនាក់ក៏របួសផងដែរ ។
ការិយាល័យអគ្គមេធាវីរបស់រដ្ឋ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ ថា ចំនួនអ្នកស្លាប់បាត់បង់ជីវិត មាន កុមារ ១៨ នាក់ និងមនុស្សពេញវ័យពីរនាក់ រួមទាំងខ្មាន់កាំភ្លើង ផងដែរ។ ចំពោះមូលហេតុនៃការសម្លាប់យ៉ាងរង្គាលនេះ មិនត្រូវបានគេដឹងភ្លាមៗនៅឡើយនោះទេ។
គួរបញ្ជាក់ថា ការ សម្លាប់ យ៉ាងរង្គាល នេះ កើតឡើង ១០ ថ្ងៃ បន្ទាប់ ពី មនុស្ស ១០ នាក់ ត្រូវ បាន គេ សម្លាប់ នៅ ហាងលក់គ្រឿងទេស Buffalo ទីក្រុង ញូវយ៉ក ក្នុង សង្កាត់ ដែល មាន ជនជាតិ ស្បែក ខ្មៅ ច្រើន លើសលប់ ៕
ប្រភព៖ Channel News Asia