ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តបានជ្រាបរួចមកហើយពីព្រះនាងតូច នរោត្តម ជេនណា ដែលជាខ្សែ រាជវង្ស កម្ពុជា វ័យក្មេងរបស់កម្ពុជា មានទេពកោសល្យសិល្បៈមិនធម្មតា ទាំងច្រៀង រាំ និងសម្ដែងបានយ៉ាងល្អគ្មានទាស់តែម្ដង ។
ថ្មីៗនេះ ព្រះនាងតូច នរោត្តម ជេនណា បានគ្រងឈុតយ៉ាងស្រស់ស្អាតមួយ ដែលឈុតនេះ មិនមែនត្រឹមតែស្អាត តែរំលេចនូវក្រម៉ាខ្មែរ អមដោយទង់ជាតិខ្មែរ និងផែនទី នៃព្រះរាជាណាចក្រកម្ពុជា ថែមទៀតដែលជាអត្តសញ្ញាណ នៃព្រះរាជាណាចក្រកម្ពុជា ។
យោងតាមគណនីPage ផ្លូវការរបស់ព្រះនាងតូច នរោត្តម ជេនណា បានបង្ហោះរូបភាពជាច្រើនសន្លឹកយ៉ាងស្រស់ស្អាត អមជាមួយនឹងសំណេរថា « ថ្ងៃនេះ ខ្ញុំ សូមបង្ហាញនូវឈុតសម្លៀកបំពាក់មួយ ដែលមានឈ្មោះថា ឈុតក្រម៉ាបេះដូងខ្មែរ។ ឈុតនេះ ធ្វើអំពីក្រម៉ាខ្មែរសុទ្ធ ហើយរំលេចទៅដោយទង់ជាតិខ្មែរ និងផែនទី នៃព្រះរាជាណាចក្រកម្ពុជា ។ »
ព្រះនាងបានបន្តសំណេរទៀតថា «ឈុតមួយនេះ ឆ្នៃម៉ូតយ៉ាងប្រណិតដោយ ស្រីស្រស់អ្នកច្នៃម៉ូត បុរាណ។ អរគុណសម្រាប់ការខិតខំបង្កើតស្នាដៃសម្រាប់រូបខ្ញុំ និងសូមអរគុណ Vid Vid Make Up សម្រាប់ការផាត់មុខ អរគុណ Net Sovanphanha សម្រាប់ការធ្វើសក់បានយ៉ាងស្អាត ព្រមទាំងអរគុណចំពោះ RA Yuth សម្រាប់ការថត។ សង្ឃឹមថា ពុកម៉ែបងប្អូន ស្រឡាញ់ឈុតថ្មីមួយនេះ»។
តាមរយៈរូបភាពនេះ កាន់តែមើលកាន់តែលេចធ្លោខ្លាំង កាន់តែស្អាត ល្អប្រពៃ រហូតមហាជនជាច្រើនសរសើរមិនដាច់ពីមាត់ឡើយពីសម្រស់របស់ព្រះនាង៕