ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ប៉ុល រតនាប្រធានក្រុមការងារចុះជួយឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍
ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ដែលបានអញ្ជើញមកសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនឃុំចុងអំពិល ។
ក្នុងពិធីសំណេះសំណាលដែលបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនឃុំចុងអំពិល ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រធានក្រុមការងារចុះជួយឃុំក្នុងមូលដ្ឋានស្រុកកញ្ជ្រៀច និងសមាជិក សមាជិកាជាច្រើនរូបទៀតផងដែរ។